• ព័ត៌មានថ្មី

    Thursday, May 26, 2016

    Microsoft​ ​ឈប់​ផលិត​ ​Nokia​ កាត់​បន្ថយ​បុគ្គលិក​ជិត​ ​២​ ​ពាន់​នាក់​

    Microsoft​ ​បាន​ប្រកាស​បញ្ឈប់​ដំណើរ​ការ​ផលិត​ទូរសព្ទ​ ​Nokia​ ​ខណៈ​ក្រុមហ៊ុន​បាន​ខាត​ទន់​អស់​ជាច្រើន​លាន​ដុល្លារ​។​


    ក្រោយ​ពី​បាន​ទិញ​យក​ ​Nokia​ ​កាលពី​ ​២​ ​ឆ្នាំ​មុន​ក្នុង​តម្លៃ​ ​៧,២​ ​ពាន់​លាន​ដុល្លារ​ ​Microsoft​ ​បាន​កាត់​បន្ថយ​បុគ្គលិក​ចាស់ប្រមាណ​ ​៧​ ​៨០០​ ​នាក់​ ​និង​បាន​បន្ថែម​ទុន​ ​៧,៦​ ​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ស្ដារ​ក្រុមហ៊ុន​នេះ​ឡើង​វិញ​។​ ​តែ​ជា​រឿង​ដ៏​សោកស្ដាយ​ ​Microsoft​ ​មិន​អាច​ស្តា​សង្វាក់​ផលិត​កម្ម​ស្មាតហ្វូន​របស់​ ​Nokia ​ទោះបី​ជាបាន​បន្ថែម​ទុន​​ ​៩៥០​លាន​ដុល្លារ​ ​ទៀត​ក៏​ដោយ​ ​ហើយ​បញ្ហា​នេះ​ ​ធ្វើ​ឲ្យ​ ​Microsoft​ ​សម្រេច​បញ្ឈប់​ដំណើរ​ការ​ ​​ផលិត​ទូរសព្ទ​ ​Nokia​ ​និង​កាត់​បន្ថយ​បុគ្គលិក​​ ១ ៨៥០​នាក់​បន្ថែម​។​

    nokialumiastock1_1020

    ទោះ​បី​ជា​បញ្ឈប់​ដំណើរ​ការ​ ​Nokia​ ​តែ​ ​Microsoft​ ​បាន​បញ្ជាក់​ថា​ ​ពួក​គេ​នឹង​រក្សា​​បុគ្គលិក​ចាស់​ៗ​របស់​ ​Nokia​ ​ផ្នែក​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ផលិត​ផល​ ​ព្រោះ​ពួក​គេ​ ​នឹង​ព្យាយាម​ឲ្យ​ ​Lumia​ ​និង​ ​OEM​ ​ដែល​ជា​ម៉ាក​កើត​ពី​ការ​រួម​គ្នា​រវាង​ ​Nokia​ ​និង​ ​Microsoft​ ​ក្លាយ​ជា​ស្មាតហ្វូន​ ​ដែល​មាន​សក្ដានុពល​ឲ្យ​ខាន​តែ​បាន​៕​

    6F9A0078
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft​ ​ឈប់​ផលិត​ ​Nokia​ កាត់​បន្ថយ​បុគ្គលិក​ជិត​ ​២​ ​ពាន់​នាក់​ Rating: 5 Reviewed By: Unknown
    Scroll to Top