• ព័ត៌មានថ្មី

    Friday, March 23, 2018

    អ្នក​ចាត់​ការ​ល្បី​ឈ្មោះ​៦​រូប​ជា​មុខ​ព្រួញ​ដែល​ PSG ចង់​បាន​ទៅ​ដឹកនាំ​

    Jurgen Klopp គឺ​ជា​បេក្ខភាព​មួយ​រូប​ក្នុងចំណោម​អ្នក​ចាត់ការ​ល្បី​ៗ​៦​រូប​ដែល​ Paris Saint Germain ចិញ្ចឹម​ចិត្ត​ចង់​បាន។​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​បារាំង។
    លោក​ Unai Emery
    Le Parisien អះអាង​ថា​ការបញ្ចូល​ឈ្មោះ​អ្នក​ចាត់​ការ​ Liverpool ទៅ​ក្នុង​បញ្ជី​ធ្វើ​ឡើង​ក្រោយ​ពេល​ក្លឹប​អ្នក​មាន​បារាំង​មាន​ផែន​ការ​បណ្ដេញ​លោក​ Unai Emery ចេញ​ពី​តំណែង​​នៅ​ចុង​រដូវ​កាល។ Pochettino របស់​ Tottenham, Conte របស់​ Chelsea និង​ Allegri របស់​ Juventus សុទ្ធ​តែ​ជា​បេក្ខភាព​ជួរ​មុខ។
    ក្រៅ​ពី​នោះ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ផង​ដែរ​លើ​លោក​ Maurizio Sarri ជា​អ្នក​ចាត់​ការ​ Napoli និង​បុរស​ខ្លាំង​ Diego Simeone របស់​ Atletico Madrid។ ចំពោះ​លោក Luis Enrique វិញ​ហាក់​ពិបាក​សម្រាប់​ PSG ដោយ​សារ​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ចង់​ទៅ​ទឹកដី​ Stamford Bridge ច្រើន​ជាង។
    យ៉ាងណា​ការ​ចង់​បាន​ Klopp មិន​ងាយ​ស្រួល​នោះ​ទេ​ត្បិត​អី​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​​មាន​ផែន​ការ​​វែង​ឆ្ងាយ​ និង​សល់​កុងត្រា​ជាមួយ​ក្លឹប​ Anfield រហូត​ដល់​ឆ្នាំ ២០២២​ ដែល​អាច​ធ្វើ​ឲ្យ​ PSG ចំណាយ​ច្រើន​៕
    លោក Conte, Allegri, Klopp
    លោក Pochettino, Simeone, Sarri
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ចាត់​ការ​ល្បី​ឈ្មោះ​៦​រូប​ជា​មុខ​ព្រួញ​ដែល​ PSG ចង់​បាន​ទៅ​ដឹកនាំ​ Rating: 5 Reviewed By: Unknown
    Scroll to Top