• ព័ត៌មានថ្មី

    Friday, August 29, 2014

    Casio បញ្ចេញ​កាមេរ៉ា Exilim EX-FR10 ​អាច​ប្រើ​ជា​ Remote-Control បាន

    កាល​ពី​ពេល​ថ្មីៗ​នេះ​ Casio បាន​ដាក់​បង្ហាញ​ម៉ូដែល​កាមេរ៉ា​ស៊េរី​ថ្មី​គឺ​ Exilim EX-FR10 ដែល​មាន​មុខ​ងារ​សម្រាប់​ថតរូប​ក៏​បាន​ ​ប្រើ​ជា​Remote-Control ក៏​បាន។
    ​ វា​ត្រូវ​មាន​រចនា​ឡើង​ដោយ​មាន​រូបរាង​តូច​ល្មម​ដែល​ដាក់​តាម​ខ្លួន​បាន​ គ្រប់​ទីកន្លែង​ជាមួយ​លក្ខណៈ​សម្បត្តិ​អាច​ផ្ដាច់​ Len កាមេរ៉ា​ចេញ​បាន​​ដោយ​គ្មាន​បញ្ហា។ ​យើង​អាច​ប្រើ​ម៉ូដែល​នេះ​ដើម្បី​ធ្វើ​ការ​ថតរូប​បាន​គ្រប់​ប្រភេទ​មិន​ថា​ Selfie ឬ​រូបភាព​ជា​លក្ខណៈ​ Professional ទេ។
    ​ បើ​យើង​ក្រឡេក​មើល​ Exilim EX-FR10 មួយ​ភ្លែត​ប្រហែល​ជា​ទំនង​គិត​ថា​វា​មិន​សូវ​ជា​ទាន់​សម័យ​ តែ​កុំ​សាក​សមត្ថភាព​របស់​វា​ឱ្យ​សោះ​គឺ​ខ្លាំង​មិន​ចាញ់​ពពួក​ Canon ឬ​ Nikon ប៉ុន្មាន​ទេ។ ជា​ពិសេស​យើង​អាច​ផ្ដាច់​ Len ​ចេញ​ពី​វា​ហើយ​អាច​ប្រើ​ជា​ Remote-Control ​សម្រាប់​ថត​រូបភាព​ពី​ចម្ងាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ប្រព័ន្ធ​ Bluetooth។ ​លើស​ពី​នេះ ​វា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​​អាច​​ប្រើ​ខ្សែ​​ពាក់ ​នៅ​លើ​ក​ពេល​ចេញ​ទៅ​ទី​ជិត​ទី​ឆ្ងាយ​។
    ម៉ូដែល ​នេះ​ត្រូវ​បាន​គេ​បំពាក់​កាមេរ៉ា​ទំហំ​ 14MP ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​ក្នុង​កម្រិត​​ Full HD និង​មាន​ទំហំ​ 6.17 x 4.55 mm ​ហើយ​ចាប់​ផ្ដើម​ដាក់​លក់​នៅ​ខែ​កញ្ញា​នេះ​ហើយ។ ឬ​ឯ​តម្លៃ​​​ផ្លូវ​ការ​របស់​វា Casio​ មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕

    Newer Post
    Previous
    This is the last post.
    • Blogger Comments
    • Facebook Comments
    Item Reviewed: Casio បញ្ចេញ​កាមេរ៉ា Exilim EX-FR10 ​អាច​ប្រើ​ជា​ Remote-Control បាន Rating: 5 Reviewed By: Unknown
    Scroll to Top