• ព័ត៌មានថ្មី

    Tuesday, September 9, 2014

    ច្បាស់​ហើយ! ពាណិជ្ជកម្ម​​​គ្រឿង​ស្រវឹង​នឹង​ត្រូវ​​​​កំណត់​​ម៉ោង​ផ្សាយ​តាម​វិទ្យុ​ និង​ទូរទស្សន៍​​

    ពាណិជ្ជកម្ម​គ្រឿង​​ នឹង​​ត្រូវ​​កំណត់​ម៉ោង​ផ្សាយ​​ចន្លោះ​ពី​ម៉ោង ៦ ​ទៅ​​ម៉ោង ៨​ ល្ងាច​ តាម ​រលក​អាកាស​វិទ្យុ​ និង​ទូរទស្សន៍​ចាប់​ពី​ឆ្នាំ​​ក្រោយ​ត​ទៅ​​។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម​ ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​ដក​​ស្រង់​ប្រសាសន៍​​ ទី​ភ្នាក់​ងារ​សាព័ត៌មាន​កម្ពុជា AKP។
    ​​​
    ​ថ្លែង​ ក្នុង​កិច្ច​​​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ ​និង​អ្នក​គ្រប់​គ្រង​​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍ រដ្ឋ ​និង​ឯកជន​ ​កាល​​ពី​ព្រឹក​មិញ ឯកឧត្តមរដ្ឋមន្រ្តី​ ខៀវ ​កាញារីទ្ធ ​បាន​ថ្លែង​ថា​ ក្រសួង​ព័ត៌មាន​នឹង​ចេញ​សារាចរ​មួយ​ស្តីពី​ការ​ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង ​ស្រវឹង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ​និង​វិទ្យុ​ទាំង​អស់​ ​ចាប់​ពី​ម៉ោង​៦​ល្ងាច​ ​ដល់​ម៉ោង​ ៨​យប់​​ពី​ថ្ងៃ​ទី​០១ ​ខែ​មករា​ ​ឆ្នាំ​២០១៥​ ​ខាង​មុខ​ត​ទៅ​។

    ជុំវិញ​បញ្ហា​នេះ​ លោក​ មុំ​ គង់ ប្រធាន​អង្គការ​​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​​ចំពោះ​ ​ ការ​ផ្តួច​ផ្តើម​របស់​ក្រសួង​ព័ត៌មាន​ និង​​​ថា​ទៅ​​ថ្ងៃ​អនាគត​លោក​សង្ឃឹម​ ការ​ហាម​​ប្រាម​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ នឹង​មាន​​ភាព​ទូលំទូលាយ​ជាង​នេះ​។ “​នៅ​មុន​​នឹង​ក្រោយ​ម៉ោង​ ៦ ទៅ​​ម៉ោង​៨​ល្ងាច​ក៏​មាន​កុមារ​មើល​​ច្រើន​ដែរ​។ ដូច្នេះ​​ខ្ញុំ​ចង់​ឲ្យ​​ការ​​ហាម​​ប្រាម​នេះ​ ទូលាយ​ជាង​នេះ”​។
    លោក​ ​បាន​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ព័ត៌មាន​​ធ្លាប់​បាន​ហាម​ប្រាម​ ការ​ផ្សាយ​គ្រឿង​ស្រវឹង​​ថែម​​ជូន​​រង្វាន់​ម្តង​ហើយ​ ប៉ុន្តែ​​​​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​ឃើញ​មាន​​ច្រើន​។ ដូច្នេះ​​​​ទាល់​តែ​មាន​​ច្បាប់​ ទើប​ងាយ​ស្រួល​គ្រប់​គ្រង​​បញ្ហា​ទាំង​អស់​នេះ​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ច្បាស់​ហើយ! ពាណិជ្ជកម្ម​​​គ្រឿង​ស្រវឹង​នឹង​ត្រូវ​​​​កំណត់​​ម៉ោង​ផ្សាយ​តាម​វិទ្យុ​ និង​ទូរទស្សន៍​​ Rating: 5 Reviewed By: Unknown
    Scroll to Top