• ព័ត៌មានថ្មី

    Tuesday, September 30, 2014

    កីឡាករ Bayern ត្រូវ​ជម្លៀស​ចេញ​​​ពី​សណ្ឋាគារ​​ទាំង​កណ្ដាល​យប់​ ដោយ​សារ​តែ​​សញ្ញា​ប្រកាស​អាសន្ន​​​​​អគ្គីភ័យ​បាន​រោទ៍​ឡើង

    កីឡាករ​ក្រុម Baryern Munich​ ត្រូវ​បង្ខំ​​ចិត្ត​​​ចេញ​ពី​ក្នុង​សណ្ឋាគារ​​ មក​ឈរ​​​ឱប​ដៃ​​រងារ​ នៅ​ខាង​ក្រៅ​ជាង​១ម៉ោង ​ដោយ​សារ​តែ​​សញ្ញា​ប្រកាស​អាសន្ន​​​​​អគ្គីភ័យ​បាន​រោទ៍​ឡើង។

    bayern
    Arjen Robben ឈរ​ឱប​ភួយ​នៅ​ក្រៅ​សណ្ឋាគារ

    ក្រុម​របស់​លោក ​Pep Guardiola ត្រូវ​​ភ្ញាក់​ពី​ដំណេក​ ហើយ​ចេញ​មក​ក្រៅ​សណ្ឋាគារ​​នៅ​មុន​ពាក់​កណ្ដាល​អាធ្រាត្រ​ ដោយ​ត្រូវ​ឈរ​​នៅ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​​​ក្នុង​ប្រទេស​រុស្សី ​​រហូត​ដល់​ម៉ោង​ជាង​១រំលង​អាធ្រាត្រ ទើប​អាច​ចូល​គេង​វិញ​បាន។

    ​មាន​កីឡាករ​ខ្លះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ឈរ​​​ដណ្ដប់​ភួយ​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ដែល​មាន​​ សីតុណ្ហភាព​ប្រហែល ​១០អង្សា ខណៈ​កីឡាករ​ខ្លះ​ទៀត​ចូល​ទៅ​រក​កន្លែង​អង្គុយ​នៅ​ភោជនីយដ្ឋាន​ក្បែរ​នោះ។

    ខណៈ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពេល​បាន​ឃើញ​ ទិដ្ឋភាព​បែប​នេះ​តាម​រយៈ​ការ​បង្ហោះ​ក្នុង​ទំព័រ Twitter របស់​ក្លិប​នោះ​ អ្នក​ចាំ​ទី​ដៃ​ទី​១ Manuel Neuer បែរ​ជា​និយាយ​លេង​អម​ដោយ​សំណើច​ថា​វា​មិន​មែន​ជា​បញ្ហា​អ្វី​ធំដុំ​នោះ​ឡើយ។

    ក្រុម​ជើងឯក ​Bundesliga មួយ​នេះ​ ​កំពុង​ស្ថិត​ក្នុង​​ប្រទេស​រុស្ស៊ី​ ដើម្បី​​ត្រៀម​ប្រកួត UEFA ​Champions​ League​ សប្ដាហ៍​ទី​២ ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ ​CSKA Moscow​ យប់​នេះ៕


    Mario Gotze, David Alaba និង​ Mehdi Benatia អង្គុយ​ចុច​ទូរសព្ទ​
    bayern2
    អ្នក​ចាត់ការ​ក្រុម លោក Pep Guardiola ក៏​មើល​ទៅ​រងា​ខ្លាំង​ណាស់​ដែរ
    bayern3
    កាមេរ៉ា​ចាប់​យក​រូប Rafinha និង​ Xherdan Shaqiri អង្គុយ​កៀក​គ្នា តែ​ Alaba ក៏​ញញឹម​ពី​ក្រោយ​ដែរ
    bayern4
    ខ្សែ​ប្រយុទ្ធ Robert Lewandowski ឈរ​កាន់​ភេសជ្ជៈ​ក្ដៅ
    bayern5
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ Bayern ត្រូវ​ជម្លៀស​ចេញ​​​ពី​សណ្ឋាគារ​​ទាំង​កណ្ដាល​យប់​ ដោយ​សារ​តែ​​សញ្ញា​ប្រកាស​អាសន្ន​​​​​អគ្គីភ័យ​បាន​រោទ៍​ឡើង Rating: 5 Reviewed By: Unknown
    Scroll to Top