• ព័ត៌មានថ្មី

    Thursday, September 11, 2014

    Barcelona ​ចង់​បាន​ Neymar ​ថ្មី​របស់​ក្លិប​ Santos ​ដែល​ទើប​តែ​មាន​អាយុ​១៨​ឆ្នាំ

    ក្លិប​ Barcelona ​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ Santos ​ឈ្មោះ​ Gabriel Barbosa Almerda ​ដែល​គេ​មើល​ឃើញ​ទម្រង់​លេង​របស់​កីឡាករ​ម្នាក់​នេះ​គឺ​ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ Neymar ​កាល​លេង​នៅ​ Santos ​អីចឹង​ដែរ។​

    Gabriel ​ដែល​ជា​យុវជន​របស់​ក្លិប​ Santos ​ក្លាយ​ខ្លួន​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​ជើង​តាំង​ពី​អាយុ​១៦​ឆ្នាំ​មក​ម្ល៉េះ​ ដែល​ជា​ចំណុច​ពិសេស​ធ្វើ​ឱ្យ​រូប​គេ​មើល​ទៅ​ដូច​ជា​ Neymar ​របស់​ Barcelona ​សព្វ​ថ្ងៃ​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​​អ្នកចាត់ការ​ក្លិប​អ្នក​មាន​បុណ្យ​ លោក​ Luis Enrique ​ចង់​បាន​រូប​គេ​ទៅ​លេង​នៅ​ Camp Nou ។
    Gabriel Barbosa Almerda ​ដែល​​គេ​ស្គាល់​ជា​ទូទៅ​ថា​ Gabigol ​នៅ​សល់​កិច្ច​សន្យា​ជាមួយ​ក្លិប​ Santos ​ប្រទេស​ប្រេស៊ីល​ដល់​ឆ្នាំ​២០១៥​ហើយ​ភ្នាក់ងារ​របស់​គេ ​លោក​ Wagner Ribeiro ​កំពុង ​ពិភាក្សា​គ្នា​រឿង​បន្ត​កុងត្រា​នេះ។ ចំណែក​រឿង​ផ្លាស់​ទៅ​ប្រទេស​អេស្ប៉ាញ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​និយាយ​ថា​៖ “ថ្ងៃ​ណា​មួយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​កីឡាករ​របស់​ក្លិប​ Barcelona។ ខ្ញុំ​ធ្លាប់់​ស្រមៃ​បែប​នេះ​តាំង​ពី​ខ្ញុំ​នៅ​តូច​រហូត​មក​ទល់​ពេល​​ខ្ញុំ​ អាច​លេង​បាល់​ទាត់​នេះ”។ នេះ​ជា​ដំណឹង​អាក្រក់​សម្រាប់​ក្លិប​ធំ​ៗ​នៅ​តំបន់​ផ្សេង​ទៀត ដោយ​សារ​ជម្រើស​ដំបូង​ដែល​កីឡាករ​រូប​នេះ​ចង់​ទៅ​គឺ​ក្លិប​ Barcelona ​ហើយ​ក្លិប​អ្នក​មាន​បុណ្យ​មួយ​នេះ​ក៏​យល់​ច្បាស់​ដែរ​ថា​ការ​ចុះ​កុងត្រា​ ជាមួយ​ខ្សែ​ប្រយុទ្ធ​ Neymar ​ទី​២​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។


    ខ្សែ ​ប្រយុទ្ធ​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​តាំង​ពី​ U15 ​រហូត​ដល់​ U20 ខាង​លើ​លេង​បាន​១៤​ប្រកួត​ហើយ​ក្នុង​ឆ្នាំ​នេះ​ជាមួយ​ក្លិប​ Santos ​ដែល១៤​ប្រកួត​នេះ​រូប​គេ​អាច​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​នឹង​បញ្ជូន​បាល់ ​ឱ្យ​មិត្ត​រួម​ក្រុម​(Assist) ​បាន​៣​ដង៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barcelona ​ចង់​បាន​ Neymar ​ថ្មី​របស់​ក្លិប​ Santos ​ដែល​ទើប​តែ​មាន​អាយុ​១៨​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top