• ព័ត៌មានថ្មី

    Wednesday, September 10, 2014

    iPhone 6 ចេញ​ត្រូវ​ម៉ាច់​ការ​ទស្សន៍ទាយ​ប្រិយមិត្ត​ Apple នៅ​កម្ពុជា​មែន

    iPhone 6 ទើប​តែ​ចេញ​រូប​រាង​ពាក់​កណ្តាល​យប់​មិញ​ពិត​ត្រូវ​ម៉ាច់​នឹង​ការ​ប៉ាន់​ ស្មាន​របស់​ប្រិយមិត្ត​ Apple នៅ​កម្ពុជា​កន្លង​មក​មែន។

    ​ ​​លោក​ ប៊ុន ហ៊រ ម្ចាស់​ហាង​ទូរសព្ទ​មួយ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​ iPhone 6 បាន​ចេញ​ពុម្ព​គំរូ​ជា​ច្រើន​តែ​ ឃើញ​មាន​តែ​ពុម្ព​គំរូ​ចុង​ក្រោយ​ដែល​ច្បាស់​ការណ៍​ជាង​គេ។
    លោក​បន្ត​ ថា ​ហាង​លោក​ក៏​បាន​យក​ពុម្ព​គំរូ​នោះ​មក​ពី​ចិន​ផង​ដែរ ហើយ​លោក​ក៏​គិត​ថា​ពិតជា​​ច្បាស់​ហើយ​រូប​រាង​ iPhone 6។  អ្វី​ដែល​លោក​មិន​ខ្លាច​នោះ​គឺ​លោក​បាន​យក​ស្រោម​ iPhone 6 មក​លក់​មុនចេញ​ផ្លូវ​ការ​​ផង​ដែរ​ដើម្បី​ឲ្យ​អតិថិជន​លោក​បាន​មើល។
    ចំណែក លោក​ ណារ៉ុង អ្នក​ស្រលាញ់​ iPhone ក៏​ដូច​ជា​ម្ចាស់​ហាង​ទូរសព្ទ​មួយ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ដឹង​មុន​ហើយ​ថា​ iPhone 6 ពិត​ជា​រូប​រាង​បែប​ដែល​ Apple បាន​បង្ហាញ​កាល​ពី​យប់​មិញ។
    យុវជន​រូប ​នេះ​បន្ត​ថា ហេតុ​ដែល​លោក​ហ៊ាន​គិត​បែប​នេះ​ដោយ​សារ​តែ​ចិន​ជា​អ្នក​ដំឡើង​ iPhone ជំនាន់​ក្រោយ​នេះ​ ដូច្នេះ​ គំរូ​ចេញ​ពី​ចិន​ពិត​ប្រាកដ​សឹង​តែ ៩០ ភាគរយ​ទៅ​ហើយ។

    បែក​មក​ សម្បត្តិ និស្សិត​ព័ត៌មានវិទ្យា​មួយ​រូប​បាន​ឲ្យ​ដឹង​ថា៖ “ការ​ពិត​នៅ​តែ​ការ​ពិត​ ចិន​ហ៊ាន​ផលិត​ស្រោម​ទុក​មុន​រាប់​លាន​គ្រឿង​ រឿង​អី​ដែល​មិន​ពិត​សម្រាប់​គំរូ​កន្លង​មក? “។
    និស្សិត​ឆ្នាំ ទី ៤ រូប​នេះ​បន្ត​ថា​​ចិន​បាន​ចេញ​ពុម្ព​គំរូ ​ហើយ​ក៏​បាន​ផលិត​ស្រោម​ iPhone 6 យ៉ាង​ច្រើន​ត្រៀម​ស្វាគមន៍។ ជាង​នេះ​ទៅ​ទៀត​តាម​បណ្តា​ហាង​មួយ​ចំនួន​នៅ​កម្ពុជា​​ក៏​បាន​យក​មក​លក់​មុន​ ​ដែរ​ ​ដូច​នេះ​ប្រាកដ​ច្បាស់​ ១០០ ភាគរយ​ទៅ​ហើយ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: iPhone 6 ចេញ​ត្រូវ​ម៉ាច់​ការ​ទស្សន៍ទាយ​ប្រិយមិត្ត​ Apple នៅ​កម្ពុជា​មែន Rating: 5 Reviewed By: Unknown
    Scroll to Top