• ព័ត៌មានថ្មី

    Monday, September 29, 2014

    គូស្នេហ៍​ស្រលាញ់​គ្នា​​តាម​អ៊ីនធឺណិត​មាន​អត្រា​​បែកបាក់​ខ្ពស់?

    ដោយ​សារ​​បច្ចេកវិទ្យា​​កាន់​តែ​​ជឿនលឿន​ មនុស្ស​​​ជា​ច្រើន​បាន​​បង្កើត​ទំនាក់ទំនង​ស្នេហា​តាម​អនឡាញ​ ជា​ពិសេស​គឺ​តាម​រយៈ​បណ្ដាញ​សង្គម​តែ​ម្ដង។ តើ​ការ​ផ្ដើម​ស្នេហ៍​តាម​អ៊ីនធើណិត​នេះ អាច​ស្ថិតស្ថេរ​បាន​​កម្រិត​ណា​ដែរ?

    បើ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Michigan សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​ដែល​ចាប់​ផ្ដើម​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​តាម​អ៊ីនធើណិត ​ហាក់​មិន​សូវ​យូរ​អង្វែង​ទេ ពោល​គឺ​មាន​​អត្រា​បែកបាក់ ឬ​លែង​លះ​ខ្ពស់​​ជាង​៣ដង បើ​ធៀប​ជាមួយ​អ្នក​ស្រលាញ់​គ្នា​​ដោយ​ការ​ជួប​មុខ​គ្នា​ផ្ទាល់​ពី​ដំបូង។ ការ​ស្រាវជ្រាវ​នោះ បាន​រក​ឃើញ​ថា ២៨% នៃ​ពួក​គេ បាន​បែកបាក់​គ្នា​វិញ​អំឡុង​ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ទំនាក់ទំនង។



    ការ​ស្រាវជ្រាវ​​ដែល​ធ្វើ​​​ឡើង​ទៅ​លើ​មនុស្ស​ស្រលាញ់​គ្នា​ ៤០០០គូ​ នោះ​ក៏​បាន​រក​ឃើញ​ដែរ​​ថា​ទំនាក់ទំនង​​​នឹង​​ប្រសើរ​ជាង​ ប្រសិន​បើ​​ពួក​គេ​​ជួប​គ្នា​តាម​រយៈ​វិធី​​ធម្មតា ដូច​ជា​តាម​រយៈ​ការ​​ណែនាំ​ឲ្យ​ស្គាល់​តាម​មិត្តភ័ក្ដិ ឬ​តាម​រយៈ​ការងារ​ជា​ដើម។ ​លើស​ពី​នេះ​ទៀត ការ​ជួប​គ្នា​តាម​អនឡាញ គឺ​មិន​សូវ​ឈាន​ទៅ​ដល់​ការ​រៀបការ​​នោះ​ទេ បើ​មាន​ក៏​មិន​សូវ​រឹង​មាំ​ដូច​អ្នក​ជួប​ខាង​ក្រៅ​ដែរ។

    ​តាម​រយៈ​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នោះ ក៏​បាន​រក​ឃើញ​មូលហេតុ​​ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​បែកបាក់​ផង​ដែរ។ មូលហេតុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​៨៦%នៃ​អ្នក​ណាត់​ជួប​តាម​អ៊ីនធឺណិត​ ​បាន​ទទួល​ព័ត៌មាន​មិន​ពិត​ពី​ដៃគូ​ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ត្រូវ​ប្រេះឆា​ក្រោយ​ការ​ចាប់​ផ្ដើម​ស្រលាញ់។

    សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ស្រាវជ្រាវ​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: គូស្នេហ៍​ស្រលាញ់​គ្នា​​តាម​អ៊ីនធឺណិត​មាន​អត្រា​​បែកបាក់​ខ្ពស់? Rating: 5 Reviewed By: Unknown
    Scroll to Top