• ព័ត៌មានថ្មី

    Friday, September 12, 2014

    ប្លែក​ភ្នែក​ជាមួយ​រូបរាង​ LG G2 Lite ដ៏​ស្រស់​ស្អាត

    បើ​ទោះ​ជា​ LG បញ្ចេញ​ Smartphone ​កំពូល​​របស់​ខ្លួន​ដល់​ស៊េរី​ G3 ​ហើយ​ក្ដី ក៏​ក្រុមហ៊ុន​នេះ​មិន​ទាន់​បញ្ចប់​​ចិត្ត​អភិវឌ្ឍ​ស៊េរី​ G2 ​នៅ​ឡើយ ​ពោល​ LG G2 Lite  នឹង​មាន​វត្តមាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។
    LG G2 Lite នេះ​មាន​រូបរាង​ប្រហាក់​ប្រហែល​​ទៅ​និង​ G2 Mini ប៉ុន្តែ​វា​មាន​មាឌ​តូច​ជាង​បន្តិច​។ ​បើ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ស្ថិត​ក្នុង​លំដាប់​ Smartphone ធុន​កណ្ដាល។ ​ម៉ូដែល​នេះ​បាន​បំពាក់​អេក្រង់​ទំហំ ៤,៥​ អ៊ីញ​ និង​មាន​ Resolution 480 x 800 pixel។ ​វា​អាច​ដាក់​ស៊ីមកាត​បាន​ដល់​ទៅ​ពីរ​និង​ដំណើរ​ការ​ដោយ​ CPU quad-core មាន​ល្បឿន​ 1.2GHz ប្រភេទ​ Qualcomm Snapdragon 200 ។ ​G2 Lite ​ដំឡើង​ Ram ទំហំ​ 1GB ​ហើយ​មាន​អង្គ​ចងចាំ​ 4GB​ដែល​អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន។ កម្រិត​ថាមពល​ថ្ម​ 1900 mAh ​និង​កាមេរ៉ា​ក្រោយ​ 8MP ​ជាមួយ​កាមេរ៉ា​មុខ​ប្រភេទ​ VGA។

    ​ LG G2 Lite ដំណើរ​ការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.4 KitKat ។ បើ​និយាយ​ទៅ LG G2 Lite ​ដូច​ជា​មិន​សូវ​មាន​អ្វី​ខុស​គ្នា​ច្រើន​នឹង​ LG L Fino ​ដែល​ប្រកាស​ចេញ​កាល​ពី​ខែ​មុន​ទេ ​គ្រាន់​តែ​ខុស​ឈ្មោះ​ប៉ុណ្ណោះ។
    ​វា​នឹង​ចាប់​ផ្ដើម​ចរាចរ​ដំបូង​គេ​នៅ​ប្រទេស​ប្រេស៊ីល​ដែល​មាន​តម្លៃ​ប្រហែល​ ២៦៩ ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្លែក​ភ្នែក​ជាមួយ​រូបរាង​ LG G2 Lite ដ៏​ស្រស់​ស្អាត Rating: 5 Reviewed By: Unknown
    Scroll to Top