• ព័ត៌មានថ្មី

    Thursday, September 18, 2014

    សេដ្ឋី​ម៉ាកាវ​កុម្ម៉ង់​ទិញ​ Rolls-Royce ម្តង ៣០ គ្រឿង​បំបែក​ឯតទគ្គកម្ម​

    កាល​ពី​ពេល​ថ្មីៗ​នេះ សហគ្រិន​ម៉ាកាវ​ដ៏​ជោគជ័យ​មួយ​រូប​ បាន​បញ្ជាទិញ​រថយន្ត Rolls-Royce ម៉ូដែល Phantom ក្នុង​ចំនួន​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន សម្រាប់​​ប្រើ​ប្រាស់​នៅ​សណ្ឋាគារ​លំដាប់​​ប្រណីត Louis XIII របស់​លោក​ក្នុង​ទីក្រុង​ម៉ាកាវ។
    សហគ្រិន​ដ៏​ជោគជ័យ​រូប​នេះ​គឺ​លោក Stephen Hung ដែល​បាន​ទិញ​រថយន្ត Rolls-Royce ម៉ូដែល Phantom ក្នុង​ចំនួន​ច្រើន​បំផុត​ពុំ​ធ្លាប់​ជា​ប្រវត្តិសាស្រ្ត ដោយ​បាន​បញ្ជាទិញ​​ម៉ូដែល Phantom ប្រភេទ​​តួ​វែង​តាម​ការ​កុម្ម៉ង់ (តាម​កម្មវិធី bespoke) ចំនួន​រហូត​ដល់ទៅ ៣០ គ្រឿង សម្រាប់​យក​ទៅ​ប្រើប្រាស់​នៅ​សណ្ឋាគារ Louis XIII របស់​លោក​នៅ​ក្នុង​ទីក្រុង​ម៉ាកាវ ​។

    តាម​ក្រុមហ៊ុន Roll-Royce បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បញ្ជាទិញ​តែ​មួយ​លើក​ក្នុង​ចំនួន​​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​លោក សម្រាប់​រថយន្ត Rolls-Royce ។

    កិច្ច​ព្រមព្រៀង​ទិញ​ដូរ​បាន​ប្រព្រឹត្តិ​ទៅ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០១៤ នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា នៅ​ឯ​​រោង​ចក្រ​របស់​រថយន្ត Rolls-Royce នៅ​ឯ Goodwood ក្នុង​ទីក្រុង West Sussex ប្រទេស​អង់គ្លេស ។ ពិធី​ចុះ​ហត្ថលេខា​មានការ​ចូលរួម​ពី​អគ្គ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Rolls-Royce គឺ​លោក Torsten Mueller-Oetvoes ប្រធាន​ក្រុម​ហ៊ុន Louis XIII លោក Stephen Hung ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន Rolls-Royce Motor Cars ប្រធាន​​ប្រតិបត្តិ​នានា​របស់​ក្រុម​ហ៊ុន Louis XIII និង​តំណាង​មួយ​រូប​មក​ពី​ក្រុមហ៊ុន​គ្រឿង​អលង្ការ Graff Diamonds ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: សេដ្ឋី​ម៉ាកាវ​កុម្ម៉ង់​ទិញ​ Rolls-Royce ម្តង ៣០ គ្រឿង​បំបែក​ឯតទគ្គកម្ម​ Rating: 5 Reviewed By: Unknown
    Scroll to Top