• ព័ត៌មានថ្មី

    Thursday, September 11, 2014

    Microsoft ​នឹង​ឈប់​ប្រើ​ Brand Windows Phone និង​ Nokia​​​ ដូច​ចចាមអារ៉ាម?

    ចាប់​តាំង​ពី​​Microsoft បាន​ទិញ​យក​ Nokia មក​​ឃើញ​ថា​ Smartphone ជា​ច្រើន​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​ Windows Phone។ ត្រកូល​ Lumia ជា​គ្រួសារ​ប្រើប្រាស់​ OS Windows លើស​លប់​គេ​នៅ​លើ​ទីផ្សារ​ពិភព​លោក។
    ​ តាម​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ផ្ទៃ​ក្នុង​របស់​ Microsoft ​ពី​ GeeksOnGatgets បាន​បង្ហាញ​ថា​​ Nokia Lumia 730 និង​ Nokia Lumia 830 អាច​ជា​ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​ប្រើ​ឈ្មោះ​បែប​នេះ​ ប៉ុន្តែ​នា​ពេល​ខាង​មុខ​​នឹង​លែង​មាន​​ឈ្មោះ​ Nokia Lumia ​ទៀត​ហើយ។ នេះ​បាន​ន័យ​ថា​ Microsoft នឹង​ឈប់​ប្រើ​ Brand Nokia ​នៅ​លើ​ Smartphone របស់​ខ្លួន​ ហើយ​ចាប់​ផ្ដើម​ប្រើ​ឈ្មោះ​ Microsoft Lumia ជំនួស​វិញ។


    ​ ចំណែក​ Device ទាំង​អស់​ដំណើរ​ការ​ដោយ​ Windows Phone នឹង​ប្រើ​​តែ​ពាក្យ​ Windows ប៉ុណ្ណោះ។ ​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​កែប្រែ​ Brand សារ​ជា​ថ្មី​លើក​នេះ​របស់​ Microsoft គឺ​ដើម្បី​បង្រួបបង្រួម​បទពិសោធន៍​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ Windows ឱ្យ​ស្ទុះ​ឡើង​ខ្ពស់​ជាង​មុន។
    ​ឯក​សារ​ សម្ងាត់​បាន​បង្ហាញ​ទៀត​ថា​ការ​បន្ត​​ប្រើ​ Nokia មក​ទល់​ពេល​បច្ចុប្បន្ន​គឺ​ដើម្បី​ស្វែង​រក​ទីផ្សារ​ ​និង​លើក​ Mobile OS ពោល​គឺ​ Windows Phone ឱ្យ​មាន​កំណើន​ខ្លាំង។ អក្សរ​ Nokia នៅ​ Smartphone ទាំង​អស់​​​នឹង​ជំនួស​ដោយ​ Logo Windows តែ​មួយ​គត់។
    ​ គួរ​បញ្ជាក់​ដែរ​ថា​ Microsoft បាន​ទិញ​យក​ក្រុមហ៊ុន​ Nokia ក្នុង​តម្លៃ​ ៧,២​ ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពី​ខែ​មេសា​មក​។ ​ Brand Nokia ក៏​នៅ​តែ​មាន​លំនឹង​ឡើង​វិញ​តាម​រយៈ​ការ​ផ្គត់ផ្គង់​ពី​ក្រោយ​ដោយ​ Microsoft ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone។
    ចាំ​មើល​យុទ្ធសាស្ត្រ​ថ្មី​របស់​ Microsoft ​អាច​វាយ​យក​ទីផ្សារ​ Smartphone ​បាន​ឬ​យ៉ាងណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft ​នឹង​ឈប់​ប្រើ​ Brand Windows Phone និង​ Nokia​​​ ដូច​ចចាមអារ៉ាម? Rating: 5 Reviewed By: Unknown
    Scroll to Top