• ព័ត៌មានថ្មី

    Friday, September 12, 2014

    Smart លេង​ខ្លាំង​​​ចំណាយ​​លុយ​ជាង​ ៥០ លាន​ វិនិយោគ​បន្ថែម​​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ

    អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន​ Smart ​វិនិយោគ​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ​ លើ​ការ​ពង្រឹង​​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​ មុន​ពេល​​ឈាន​​ទៅ​​សម្រេច​គោលដៅ​​ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ធំ​ជាង​គេ​នៅ ​ក្នុង​ប្រទេស​កម្ពុជា។
    លើក ​ឡើង​ក្នុង​សន្និសីទ​កាសែត​សហការ​នាំ​បទ​ចម្រៀង​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន Universal Music Group មក​ប្រទេស​កម្ពុជា លោក ថូម៉ាស ហ៊ុន អគ្គនាយក​ក្រុមហ៊ុន Smart Axiata ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Smart កំពុង​តែ​អនុវត្ត​គម្រោង​វិនិយោគ​ដ៏​ធំ​សម្បើម​ដែល​មាន​ទំហំ​ទឹកប្រាក់​ ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ដែល​​​ធ្វើ​ឲ្យ​អតិថិជន​អាច​ទទួល​បាន​សេវា​ទំនាក់ទំនង​​ទូរសព្ទ​ ប្រកបដោយ​គុណភាព​និង​តម្លៃ​សមរម្យ​។
    លោក​ថា ការ​វិនិយោគ​ដ៏​ធំ​នេះ​ក៏​ជា​ការ​ពង្រឹងសមត្ថភាព មុន​ពេល​ក្រុមហ៊ុន​ឈាន​ទៅ​សម្រេច​គោលដៅ​ក្លាយ​ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
    យ៉ាងណា លោក​មិន​បាន​និយាយ​លម្អិត​​​​​លើ​ការងារ​វិនិយោគ​នេះ ដែល​​ក្រុមហ៊ុន​ត្រូវ​​ចំណាយ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​។

    Smart ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ពីរ​ បន្ទាប់​ពី Metfone ដែល​មាន​អតិថិជន​ប្រើប្រាស់​ជាង ៦ លាន​នាក់។ ថ្មីៗ​នេះ ក្រុមហ៊ុន Smart ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​សេវា 4G ដែល​ជា​បណ្តាញ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ដែល​នេះ​ជា​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​របស់​ក្រុមហ៊ុន Smart។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Smart លេង​ខ្លាំង​​​ចំណាយ​​លុយ​ជាង​ ៥០ លាន​ វិនិយោគ​បន្ថែម​​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ Rating: 5 Reviewed By: Unknown
    Scroll to Top