• ព័ត៌មានថ្មី

    Friday, September 12, 2014

    Samsung បង្ហាញ​ទូរទស្សន៍​ចុងក្រោយ 17 ស៊េរី FHD, UHD និង LED ក្នុង​ពិពណ៌ IFA 2014

    ពី​​ទី​ក្រុងប៊ែកឡាំង Samsung បង្ហាញ​ទូរទស្សន៍​ចុងក្រោយ 17 ស៊េរី FHD, UHD និង LED ក្នុង​ព្រឹត្តិការណ៍ IFA 2014 ដែល​ជា​ព្រឹត្តិការណ៍​ពិព័ណ៌​បច្ចេកវិជ្ជា​ធំ​បំផុត​ក្នុង​ពិភពលោក។

    Samsung បាន​បង្ហាញ​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ជាមួយ​ការ​ពង្រីក​ ត្រកូល​ផលិតផល​ទូរទស្សន៍​កោង និង​ប្រព័ន្ធ​សម្លេង ដែល​ផ្តល់​នូវ “Total Curved Solution” សម្រាប់​អតិថិជន។
    ​ទូរទស្សន៍​កោង 17 ស៊េរី​នេះ មាន​កម្រិត​គុណភាព FHD, UHD និង LED ដែល​មាន​ទំហំ​ចាប់​ពី 48 ​​ អ៊ីញ ដល់ 105 អ៊ីញ ដែល​ជា​បដិវត្តន៍​ថ្មី​របស់​ទូរទស្សន៍​កោង UHD ​អេក្រង់ 105 អ៊ីញ ដែល​អាច​ពត់​បាន និង​ភ្លឺ​ច្បាស់​ល្អ ដោយ​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​សម្លេង​ថ្មី Curved Soundbar។
    ក្នុង​ នោះ Samsung ក៏​បាន​បង្ហាញ​ទូរទស្សន៍​ដែល​អាច​ពត់​បាន និង​ដំបូង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ទីផ្សារ​អឺរ៉ុប ដែល​លក្ខណៈ​ពិសេស​របស់​វា​អាច​ឱ្យ​អ្នក​ទស្សនា​មើល​ទូរទស្សន៍​លើ​អេក្រង់​ កោង​ក៏​បាន ឬ អេក្រង់​ស្មើ​ក៏​បាន​ជាមួយ​កម្រិត​រូបភាព​ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ​ ពិតៗ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Samsung បង្ហាញ​ទូរទស្សន៍​ចុងក្រោយ 17 ស៊េរី FHD, UHD និង LED ក្នុង​ពិពណ៌ IFA 2014 Rating: 5 Reviewed By: Unknown
    Scroll to Top