• ព័ត៌មានថ្មី

    Thursday, September 18, 2014

    រឿង​ The Maze Runner សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​មុន​អាមេរិក

    The Maze Runner បាន​​សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ ​ចំណែក​នៅ​ឯ​អាមេរិក​សម្ពោធ​នៅ​ថ្ងៃ​ ១៩ កញ្ញា​។ រឿង​នេះ​បាន​ចាក់​បញ្ចាំង​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាលពី ថ្ងៃ​ទី ១១ កញ្ញា ហើយ​នឹង​ចាប់​ផ្ដើម​លក់​សំបុត្រ​អោយ​ចូល​ទស្សនា​នៅ​ផ្លាទីនៀម​ ថ្ងៃ​ទី ២១​ កញ្ញា​នេះ។
    លោក​ លោក​ ឈុំ ប៊ុនលី បុគ្គលិក​ផ្នែក​ទីផ្សារ ​នៃ​រោងភាពយន្ត Platinum Cineplex បាន​ឲ្យ​ដឹង​ថា ការ​បើក​សម្ពោធ​ខ្សែភាពយន្ត​​កាល​ពី​​​យប់មិញ​នេះ​ គឺ​ទស្សនិកជន​​ ដែល អញ្ជើញ​មក​​ទស្សនា គឺ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុង​នោះ​រួមមាន​ អតិថិជន​របស់ Air Asia ដែល​ឈ្នះ​រង្វាន់​ ពី​កម្មវិធី​លេង​ហ្គេម​តាម​រយៈ Facebook ក៏បាន​​អញ្ជើញ​មក​ទស្សនា​ដែរ។


    The Maze Runner ដឹក​នាំ​សម្ដែង​ដោយ ​លោក​ Wes Ball នឹង​មាន​រយៈ​ពេល​ ១១៣ នាទី​ និយាយ​អំពី​ក្មេង​វ័យ​ជំទង់​មួយ​ក្រុម​ត្រូវ​បាន​អង្គការ​មួយ​ឈ្មោះ​ W.C.K.D បញ្ជូន​ក្នុង​កណ្ដាល​­ព្រៃ​វង្វេង​មួយ​ដែល​គេ​រៀប​ចំ​ព័ទ្ធ​ដោយ​ជញ្ជាំង​ដ៏​ រឹង​មាំ​។ អង្គការ​នេះ បាន​បញ្ជូន​មនុស្ស​ទៅ​ក្នុង​ព្រៃ​នោះ​ជា​បន្ត​បន្ទាប់​ដោយ​ចាក់ថ្នាំ​ពួក​គេ ​ម្នាក់ៗ ​មិន​​អោយ​ចងចាំ​អ្វី​ទាំង​អស់​។

    Thomas ជា​មនុស្ស​ម្នាក់ ​ដែល​អង្គការ​នេះ ​បាន​បញ្ជូន​មក​ដូច​មនុស្ស​ដទៃ​ដែរ​ ហើយ​ក៏​ជា​មនុស្ស​ដែល​​អាច​ដឹក​នាំ​ក្រុម​មនុស្ស​អោយ​រួច​ចេញ​ ពី​ព្រៃ​វង្វេង​នេះ ដែល​ពុំ​មាន​អ្នក​ណា​អាច​ធ្វើ​បាន​អស់​រយៈ​ពេល ​៣ ឆ្នាំ ​កន្លង​មក​។ មុន​ពេល​ Thomas មក​ដល់​ក្រុម​ក្មេង​ជំទង់​ ក៏​បាន​បង្កើត​ក្រុម​មួយ​ឈ្មោះ​ថា​ Glade ដែល​មាន Alby ជា​មេ​ដឹកនាំ​ ហើយ​នឹង​មាន អ្នក​កាន់​ច្បាប់​, គ្រូពេទ្យ​ និង​ក្រុម​ Runner ដែល​ជា​អ្នក​មាន​មុខ​ងារ​ស្រាវជ្រាវ​រក​ផ្លូវ​ចេញ​។ ប៉ុន្តែ​អស់​រយៈ​ពេល​ ៣ ឆ្នាំ​ទៅ​ហើយ ​នៅ​តែ​មិន​អាច​រក​ផ្លូវ​ឃើញ​ទៀត​ដោយ​សារ​តែ​ព្រៃ​នោះ​ផ្លាស់​ប្ដូរ​រូប​រាង ​ រៀង​រាល់​យប់​ និង ​មាន​សត្វ​ចម្លែក​ដ៏​សាហាវ​របស់​អង្គការ ដាក់​អោយ​ចេញ​ពេល​យប់​ ។

    តើ​ Thomas អាច​ជួយ​មនុស្ស​ទាំង​នោះ ​បាន​ដោយ​របៀប​ណា​? តើ អង្គការ W.C.K.D បញ្ជូន​មនុស្ស​ទៅ​ក្នុង​ព្រៃ​នោះ​ដើម្បី​អ្វី? រក​ចម្លើយ​ទាំង​នេះ​នៅ​ផ្លាទីនៀម​ ផ្សារ​សុរិយា​ជាន់​ទី​ ៥ ចាប់​ពី​ថ្ងៃ​ទី​ ២១​កញ្ញា​នេះ​តទៅ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​ The Maze Runner សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​មុន​អាមេរិក Rating: 5 Reviewed By: Unknown
    Scroll to Top