• ព័ត៌មានថ្មី

    Sunday, September 28, 2014

    ជំងឺ​ឆ្កែ​ឆ្កួត​កាច​សាហាវ​គួរ​ឲ្យ​ខ្លាច​អ្នក​គួរ​តែ​យល់​ដឹង

    ជំងឺ​ឆ្កែ​ឆ្កួត ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ដ៏​ចំណាស់​បំផុត និង​ នៅ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ។ ជំងឺ​នេះ ​បង្ក​ឡើង​ដោយ​វីរុស​ ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ និង​ នៅ​តែ​គ្មាន​ឱសថ​ព្យាបាល​នៅ​ឡើយ នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ឆ្កែ​ឆ្កួត​ ។ នេះបើ​តាម​ការ​លើក​ឡើង​ពី​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ ប្រាប់​ Sabay កាល​ពីពេល​ថ្មីៗ​នេះ។

    ​​​​ឆ្កែ​ខាំ​គឺ​ជា​មូល​ហេតុ​​ចំ​បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ឆ្កែ​ឆ្កួត ហើយ​ភាគ​ច្រើន​បណ្ដាល​ឲ្យ​ស្លាប់​ ហើយ​ករណី​ខ្លះ​ទៀត​កើត​លើ​សត្វ​ស្រុក​ និង​ ព្រៃ​រួម​មាន​សត្វ​ប្រចៀវ តែ​មាន​ចំនួន​តិច។ អ្នក​ជំនាញ​ជំងឺ​ឆ្កែ​ឆ្កួត​របស់​អង្គការ​សុខភាព​ពិភពលោក​និង​នៅ​ជុំវិញ​ពិភពលោក​បាន​បញ្ជាក់​ថា​ កម្មវិធី​ចាក់​ថ្នាំ​បង្ការ​សត្វ​ឆ្កែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង​ជំងឺ​នេះ​ ។

    7


    លោក វេជ្ជបណ្ឌិត​ លី សូ​វ៉ាន់​ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា​ ជំងឺ​ឆ្កែ​ឆ្កួត​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាជន​កម្ពុជា ​​និង​ដែល​ភាគ​ច្រើន​បណ្ដាល​ឲ្យ​ស្លាប់​ គ្មាន​ការ​ព្យាបាល​សម្រាប់​ជំងឺ​នេះ​ទេ​បន្ទាប់​ពី​មាន​ចេញ​រោគ​សញ្ញា​ មាន​តែ​ចាក់​វ៉ាក់​សាំង​ទេ​ទើប​អាច​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​មាន​ប្រសិទ្ធ​ភាព​ទាំង​មនុស្ស​និង​សត្វ​ដែល​អាច​ប្រើ​មុន​ពេល​និង​បន្ទាប់​ពី​ប៉ះ​ពាល់​ ។

    សម្រាប់​លោក វេជ្ជបណ្ឌិត ដុង អៀល​អាញ​ តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ការ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​លើ​សត្វ​ឆ្កែ​ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ វា​ជា​បញ្ហា​ប្រឈម​ដ៏​ពិត​ប្រាកដ​ដែល​ទាម​ទារ​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​វិស័យ​សុខភាព​សាធារណៈ​ និង ​សុខភាព​សត្វ​ និង​ ការ​ប្ដេជ្ញា​ចិត្ត​​ដ៏​រឹងមាំ​ព្រម​ទាំង​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាជន​ក៏​ដូច​ជា​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​តំបន់​ដើម្បី​ដោះ​ស្រាយ​ជំងឺ​នេះ ។​​​​​​​​​​​

    ​​​​​​​​​​​​​​​វិធី​ការពារ​ ៖
    - ត្រូវ​លាង ​និង ​ដុស​សម្អាត​របួស​ភ្លាម​ៗ​ជា​មួយ​សាប៊ូ ​និង ​ទឹក​រយៈ​ពេល​ ១៥ ​នាទី។ ប្រសិន​គ្មាន​សាប៊ូ ​លាង​សម្អាត​ជា​មួយ​ទឹក។ នេះ​ជា​ ការ​ព្យាបាល​បឋម​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​ ។
    - របួស​គួរ​តែ​សម្អាត​ឲ្យ​បាន​ម៉ត់​ចត់​ជាមួយ​អាល់កុល អេ​តា​ណុល បេ​តា​ឌីន ​។
    - ទៅ​​គ្រឺះ​ស្ថាន​សុខា​ភិ​បាល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​សម្រាប់​ការ​ព្យាបាល​និង​ការ​ចាក់​វ៉ាក់​សាំង​បន្ថែម​ទៀត​ ។
    - កុំ​ដាក់​អ្វី​លើ​របួស​ដូច​ជា​ម្ទេស ទឹក​ផ្លែឈើ​ជា​ដើម​ ។
    - កុំ​បិទ​របួស​ជា​មួយ​ក្រណាត់ និង ​ឬ​បង់​រុំ ​។
    - កុំ​ដេរ​របួស​ ។
    ជំ​ងឺ​ឆ្កែ​ឆ្កួត​អាច​បំបាត់​ពី​កម្ពុជា​ដោយ​ការ​ចាក់​វ៉ាក់​សាំង​​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​សត្វ​ឆ្កែ​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព ​និង​ មាន​ការ​ចំណាយ​ថវិកា​តិច​ដើម្បី​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​​អត្រា​ស្លាប់​របស់​មនុស្ស​ពី​ជំងឺ​ឆ្កែ​ឆ្កួត ​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ជំងឺ​ឆ្កែ​ឆ្កួត​កាច​សាហាវ​គួរ​ឲ្យ​ខ្លាច​អ្នក​គួរ​តែ​យល់​ដឹង Rating: 5 Reviewed By: Unknown
    Scroll to Top