• ព័ត៌មានថ្មី

    Wednesday, September 10, 2014

    និទ្ទេស​ A ទាំង​១១​​នាក់​ឡើង​ជ្រញ់​​​ថ្ងៃ​​នេះ ​​​ប៉ុន្មាន​នាក់​​​នឹង​ជាប់​​​រៀន​ហ្វ្រី​​​​​នៅ​សាលា​​ថ្លៃ​បំផុត​ស្រុក​ខ្មែរ​​​​​​៩ពាន់​ដុល្លារ​​មួយ​​ឆ្នាំ​?

    ក្រុម​​សិស្ស​និទ្ទេស​ A ​​​ទូទាំង​ប្រទេស​​​​ទាំង​១១​នាក់​ បាន​ឡើង​មក​ជួប​ជុំ​គ្នា​​នៅ​ភ្នំពេញ​​​ថ្ងៃ​នេះ​ជា​ថ្មី​​ ​​​ធ្វើ​តេស្ដ​សមត្ថភាពយក​អាហារូបករណ៍​​រយៈ​ពេល​៤​​ឆ្នាំ​​​​​​នៅ​ សាកលវិទ្យាល័យ​​​អន្តរជាតិ​​ដ៏​​​​​ថ្លៃ​ជាង​សាលា​ណា​ៗ​​ទាំង​អស់​នៅ​ស្រុក​ ខ្មែរ គឺ​​សាកលវិទ្យាល័យ​​ អាមេរិកកាំង​​ភ្នំពេញ ដែល​បើ​គេ​​​​ចង់​រៀន​​បង់​ថ្លៃ​ គឺ​​​ត្រូវ​បង់​​ដល់​ទៅ​៩​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
    “ ​យើង​មក​ជុំ​គ្នា​អស់​ហើយ​បង តែ​នៅ​មិន​ទាន់​ដឹង​ថា​​ធ្វើ​តេស្ដ​ម៉ោង​ប៉ុន្មាន​នៅ​ឡើយ​”។ ​នេះ​ជា​ការ​លើក​ឡើង​​មុន​នេះ​បន្តិច​​​​របស់ ចាន់​ ពិចិត្រ សិស្ស​និទ្ទេស​ A ​មក​ពី​កំពង់​ឆ្នាំង។
    កន្លង​មក​​តំណាង​​សាកលវិទ្យាល័យ​ទើប​បើក​ ដំណើរការ​នេះ​ថា​ សិស្ស​ដែល​អាច​រៀន​​នៅ​សាលា​នោះ​បាន​​ទាល់​តែ​​មាន​កម្រិត​ភាសា​អង់គ្លេស​​ ខ្ពស់​ ព្រោះ​ថា​គ្រប់​សាស្ត្រាចារ្យ​​សុទ្ធ​តែ​ជា​ជនជាតិ​អាមេរិក​​កម្រិត​​ PhD។

    សាកលវិទ្យាល័យ ​នឹង​ផ្ដល់​អាហារូបករណ៍​​​១០​នាក់ ដល់​សិស្ស​ជាប់​និទ្ទេស​ A ​ឬ​ B ​ពី​បាក់​ឌុប​ឆ្នាំ​នេះ។   ប៉ុន្តែ​​ទន្ទឹម​នឹង​ការ​ទាមទារ​សមត្ថភាព​ភាសា សាលា​នឹង​ផ្ដល់​​អាទិភាព​ដល់​​សិស្ស​មាន​ជីវភាព​​លំបាក។
    សាកលវិទ្យាល័យ ​ អាមេរិក​កាំង​ភ្នំពេញ ដែល​ទើប​បើក​ដំណើរការ​​​ដំបូង​ឆ្នាំ​នេះ​ជា​​សាលា​ដែល​គេ​អះអាង​ថា​​​​ផ្ដល់ ​ការអប់រំ​​​កម្រិត​​ស្តង់ដារ​សាកល​​ ហើយ​មិន​ត្រឹម​មាន​គោលដៅ​​នាំ​មុខ​គេ​នៅ​កម្ពុជា​ទេ តែ​ថែម​ទាំង​ជា​សាកលវិទ្យាល័យ​​លេចធ្លោ​ក្នុង​តំបន់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: និទ្ទេស​ A ទាំង​១១​​នាក់​ឡើង​ជ្រញ់​​​ថ្ងៃ​​នេះ ​​​ប៉ុន្មាន​នាក់​​​នឹង​ជាប់​​​រៀន​ហ្វ្រី​​​​​នៅ​សាលា​​ថ្លៃ​បំផុត​ស្រុក​ខ្មែរ​​​​​​៩ពាន់​ដុល្លារ​​មួយ​​ឆ្នាំ​? Rating: 5 Reviewed By: Unknown
    Scroll to Top