• ព័ត៌មានថ្មី

    Sunday, September 28, 2014

    Liverpool និង Everton ធ្លាក់​ជើង​ដូច​គ្នា ​ទាយ​មើល៍​ក្រុម​ណា​ឈ្នះ​យប់​នេះ?

    Liverpool និង Everton សុទ្ធ​តែ​ចាញ់​ដូច​គ្នា​ក្នុង​ការ​​ប្រកួត​សប្ដាហ៍​ទី​៥​នៅ Premier League ពោល​គឺ​ហង្ស​ក្រហម ចាញ់​ញញួរ​ធំ West Ham ៣-១ ឯ​ក្រុម​លោក​ Roberto Martinez ចាញ់​ Crystal Palace ៣-២។ តើ​ការ​ជួប​គ្នា​​រវាង​ក្រុម​ជិត​ខាង​គ្នា​ទាំង​​២ នា​ម៉ោង ៦:៤៥នាទី​យប់​នេះ លទ្ធផល​យ៉ាង​ណា​ដែរ?
    ជើង​កីឡាករ

    Jordan Henderson និង Philippe Coutinho ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់ ក្រោយ​ជួប​បញ្ហា​របួស។ Daniel Sturridge ដែល​ទើប​ជា​ពី​របួស​​សាច់ដុំ​ភ្លៅ ទំនង​ជា​នៅ​អង្គុយ​កៅអី​បម្រុង​សិន ខណៈ Joe Allen, Emre Can, Glen Johnson និង Jon Flanagan នៅ​តែ​មិន​អាច​លេង​បាន។

    ចំណែក​ Everton វិញ​ អាច​នឹង​អវត្តមាន​ខ្សែ​ការពារ​ស្ដាំ Seamus Coleman ដោយ​សារ​របួស​ក្បាល រី​ឯ Steven Pienaar នៅ​តែ​ឈឺ​សរសៃ​ពួរ។ ខ្សែ​បម្រើ Ross Barkley អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ស្រាលៗ ប៉ុន្តែ​មិន​អាច​លេង​លើ​ទីលាន​​បាន​នៅ​ឡើយ​ទេ។

    rodgers
    អ្នក​ចាត់​ការ​ Liverpool លោក Brendan Rodgers កំពុង​ណែនាំ​កីឡាករ​

    ធាតុ​ពិត​ខ្លះៗ​ទាក់ទង​ក្រុម​ទាំង​២

    Liverpool មិន​ចាញ់​សោះ​ក្នុង​ជំនួប​ Merseyside derby (ជំនួប​ទល់​នឹង​ Everton) ១៥ដង​ចុង​ក្រោយ​​នៅ Anfield (ឈ្នះ​៧ ស្មើ៨)។

    Everton យក​ឈ្នះ​ Liverpool លើក​ចុង​ក្រោយ​នៅ Anfield តាំង​តែ​ពី​ឆ្នាំ​១៩៩៩មក​ម្ល៉េះ។

    ជំនួប​លើក​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២ គឺ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដោយ Liverpool យក​ឈ្នះ​ Everton ៤-០។


    lukaku
    Romelu Lukaku ខ្សែ​ប្រយុទ្ធ​សំខាន់​របស់ Everton
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool និង Everton ធ្លាក់​ជើង​ដូច​គ្នា ​ទាយ​មើល៍​ក្រុម​ណា​ឈ្នះ​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top