• ព័ត៌មានថ្មី

    Wednesday, September 10, 2014

    ឥណ្ឌា​​ជះ​លុយ​អភិវឌ្ឍ​បាល់ទាត់​កាន់​តែ​​ខ្លាំង​ហើយ​តើ!​ ​ប្រមូល​ជើង​ចាស់​ Anelka, Del Peiro, Ljungberg, David James, Pires, Trezeguet…ទៅ​លេង

    ប្រទេស​ឥណ្ឌា​ជា​យក្ស​មួយ​នៅ​អាស៊ី​ដែល​ មាន​ប្រជាជន​ជាង​​១​ពាន់​លាន​នាក់ ប៉ុន្តែ​ប្រជាជន​ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​មិន​សូវ​ចូលចិត្ត​កីឡា​ បាល់ទាត់​ដូច​កីឡា​គ្រីឃីត​(Cricket)​ទេ។ អីចឹង​ហើយ​បាន​ជា​​វិស័យ​កីឡា​បាល់ទាត់​របស់​ប្រទេស​នេះ​មិន​ខ្លាំង​នឹង​គេ ខុស​ពី​គ្រីឃីត​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​ជា​ញឹកញាប់។
    ​ ឥឡូវ​នេះ ​ក្រៅ​ពី​មាន​លីក​កំពូល​ I-League ​និង​លីក​លំដាប់​ទី​២​ I-League 2nd Division ​ដែល​មាន​រូបមន្ត​ឡើង​ធ្លាក់​ដូច​លីក​អាជីព​នានា​ក្នុង​ពិភពលោក​ ​សេដ្ឋី​ៗ​ក្នុង​ប្រទេស​ឥណ្ឌា​ មូលមតិ​គ្នា​បង្កើត​លីក​បាល់ទាត់​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា​ Indian Super League ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​នៃ​កីឡា​នេះ​ប្រជែង​ជាមួយ​លីក​កីឡា​គ្រីឃីត។ Indian Super League ​នេះ​ប្រើ​រូបមន្ត​ពិសេស​ខុស​ពី​ I-League ​ពោល​គឺ​ដូច​ Major League Soccer ​របស់​សហរដ្ឋ​អាមេរិក​អីចឹង។ ​មាន​ន័យ​ថា​​លីក​ដែល​នឹង​មាន​៨​ក្រុម​ប្រកួតប្រជែង​គ្នា​ជា​ផ្លូវការ​ចាប់​ ពី​ខែ​តុលា​ឆ្នាំ​២០១៤​តទៅ​នេះ​ អត់​មាន​ឡើង​អត់​មាន​ធ្លាក់​ដូច​ក្របខ័ណ្ឌ Barclays Premier League ​របស់​អង់គ្លេស​អីទេ គឺ​ក្រុម​ដែល​ចូល​លេង​ត្រូវ​ទិញ​សិទ្ធិ​បង្កើត​ក្រុម​ចូល​ប្រកួត​ហើយ​លេង​ រាល់​​តែ​ម្ដង។

    បណ្ដា​ម្ចាស់​ក្លិប​នៃ​ក្របខ័ណ្ឌ Indian Super League ​ថត​រូប​ជុំ​គ្នា
    ទន្ទឹម ​នឹង​ការ​បង្កើត​ក្លិប​ថ្មី​ចំនួន​៨​(Atletico de Kolkata, Chennai Titans, Delhi Dynamos, FC Goa, FC Pune City, Kerala Blasters FC, Mumbai City FC, NorthEast United)​នៅ​ជុំ​វិញ​ប្រទេស​ សេដ្ឋី​ៗ​ដែល​ជា​ម្ចាស់​ក្លិប​ទាំង​នោះ​បាន​ប្រមូល​គ្រូ​បង្វឹក​ល្បី​ឈ្មោះ​ ព្រម​ទាំង​កីឡាករ​ជើង​ចាស់​ឆ្នើម​ៗ​របស់​អឺរ៉ុប​​ទាំង​ចូល​និវត្តន៍​និង​មិន ​ទាន់​ចូល​និវត្តន៍​មក​ប្រកប​អាជីព​នៅ​ទីនោះ មាន​ជាអាទិ៍ Alessandro del Piero, David Trezeguet, Robert Pires, Freddie Ljungberg, Nicolas Anelka, Joan Capdevila, Luis Garcia ​និង​ David James។​
    វីរបុរស​បាល់ទាត់​ប្រេស៊ីល លោក Zico
    អតីត ​អ្នកចាត់ការ​ក្លិប​ Manchester City, Sunderland ​និង​ក្រុម​ជម្រើស​ជាតិ​ថៃ​ លោក​ Peter Reid ចូល​បង្វឹក​ក្លិប​ Mumbai City ​ដែល​មាន​ Nicolas Anelka, អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​ Arsenal ​វ័យ​៣៧​ឆ្នាំ​ Fredrik Ljungberg, ​ខ្សែ​ការពារ​អតីត​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Manuel Friedrich ​ដែល​ធ្លាប់​លេង​ឱ្យ Mainz 05, Leverkusen និង Dortmund។ ​រីឯ​វីរបុរស​ប្រេស៊ីល​​វ័យ​៦១​ឆ្នាំ​ Zico ​ដឹក​នាំ​ក្លិប​ FC Goa ​ដែល​​មាន​អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​, Marseille,​ Arsenal, Villarreal និង Aston Villa គឺ​ Robert Pires។​
    កីឡាករ Alessandro del Piero
    អតីត ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Trezeguet វ័យ​៣៦​ឆ្នាំ​​ដែល​​ធ្លាប់​លេង​ឱ្យ​ Monaco, Juventus ​និង​ River Plate ​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​ Pune City ខណៈ​អតីត​អ្នកចាំទី​ជម្រើស​ជាតិ​អង់គ្លេស​ធ្វើ​ជា​អ្នកចាត់ការ​ផង​និង​ជា​ កីឡាករ​ផង​នៅ​ក្លិប​ Kerala Blasters FC ​ដែល​មាន​វត្តមាន​អតីត​ខ្សែ​ប្រយុទ្ធ​ Newcastle, Cardiff ​និង​ Sunderland, Michael Chopra។​
    កីឡាករ David Trezeguet
    ចំណែក ​អតីត​ខ្សែ​ការពារ​របស់​ Espanyol, Atletico Madrid, Deportivo, Villarreal និង Benfica ​គឺ​ Joan Capdevila ​វ័យ​៣៦​ឆ្នាំ​ដែល​ធ្លាប់​លើក​ពាន​ Euro 2008 ​និង World Cup 2010 ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ​លេង​ឱ្យ​ក្លិប​ North East United។​
    កីឡាករ David James
    អតីត ​ខ្សែ​ប្រយុទ្ធ​របស់​ Juventus ​និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ Alessandro Del Piero ​ចាកចេញ​ពី​ Sydney FC ​មក​លេង​ឱ្យ​ក្លិប​ Delhi Dynamos FC រីឯ​អតីត​សមាជិក​ក្លិប Atletico Madrid, Barcelona និង Liverpool, ​Luis García​ ​លេង​ឱ្យ​ Atlético Kolkata៕
    កីឡាករ Luis Garcia
    កីឡាករ Pires និង Ljungberg
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឥណ្ឌា​​ជះ​លុយ​អភិវឌ្ឍ​បាល់ទាត់​កាន់​តែ​​ខ្លាំង​ហើយ​តើ!​ ​ប្រមូល​ជើង​ចាស់​ Anelka, Del Peiro, Ljungberg, David James, Pires, Trezeguet…ទៅ​លេង Rating: 5 Reviewed By: Unknown
    Scroll to Top