• ព័ត៌មានថ្មី

    Monday, September 15, 2014

    Louis van Gaal ប៉ង​លើក​ពាន Premier League

    លោកLouis van Gaal អ្នក​ចាត់ការ​ក្លិប​បិសាច​ក្រហម​ Manchester United បាន​បង្ហាញ​​មហិច្ឆតា​​​យក​ពាន Premier League មក​កាន់ Old Trafford វិញ​ឲ្យ​បាន។

    ការ​លើក​ឡើង​នេះ​គឺ​ក្រោយ​ពី​លោក​បាន​​ដឹកនាំ​ Man Utd ឈ្នះ​​ QPR ៤-០ កាល​ពី​យប់​មិញ​នេះ ដែល​ជា​ជ័យជម្នះ​លើក​ដំបូង​ក្នុង​៤ប្រកួត​ដើម​រដូវ​កាល។

    អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន​ Premier League។ ប្រសិន​បើ​មិន​អាច​ឈ្នះ​ឆ្នាំ​នេះ​ទេ ​នឹង​យក​ឲ្យ​បាន​នៅ​​ឆ្នាំ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​មួយ​ទៀត។ ខ្ញុំ​ចង់​នាំ​យក​ពាន​​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​គ្នា”។

    ​បន្ថែម​លើ​នេះ លោក Van Gaal ក៏​បាន​សរសើរ​ពី​ទម្រង់​លេង​របស់​ Angel Di Maria ​និង​ Ander Herrera ផង​ដែរ។ កីឡាករ​ចំណូល​ថ្មី​ទាំង​២ បាន​រក​គ្រាប់​ដំបូង​របស់​ខ្លួន​ក្នុង​ជ័យ​ជម្នះ​យប់​មិញ បន្ថែម​លើ​​បាល់​២គ្រាប់​ទៀត​ដែល​ស៊ុត​ចូល​ដោយ Wayne Rooney និងJuan Mata។

    ៤ប្រកួត​នៅ​ Premier League ​​ក្រោម​ការ​ដឹក​នាំ​លោក Van Gaalក្រុម​បិសាច​ក្រហម​ឈ្នះ​១ ស្មើ​២ និង​ចាញ់​១ មាន​៥ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Chelsea ៧ពិន្ទុ។

    អ្នក​ចាត់ការ​ដែល​ជួយ​ឲ្យ​ហុល្លង់​បាន​លេខ​៣​នៅ World Cup 2014 រូប​នេះ ធ្លាប់​ជួយ​ឲ្យ Barcelona និង Bayern Munich ឈ្នះ​ពាន​លីក​កំពូល​ក្នុង​ស្រុក​រៀង​ខ្លួន នៅ​ក្នុង​រដូវ​កាល​ដំបូង​ដែល​លោក​ចូល​ដឹក​នាំ។ ចាំ​មើល​មើល៍​ ថា​តើ​រដូវ​កាល​ដំបូង​នៅ Man Utd លោក​អាច​ជួយ​ឲ្យ​លើក​ពាន​បាន​ដែរ​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Louis van Gaal ប៉ង​លើក​ពាន Premier League Rating: 5 Reviewed By: Unknown
    Scroll to Top