• ព័ត៌មានថ្មី

    Friday, September 12, 2014

    ចង់​បាន​កាមេរ៉ា​ Canon 7D Mark II ស៊េរី​ថ្មី​​នេះ​អត់?

    ការ​ប្រើ​​កាមេរ៉ា​សម្រាប់​ថតរូប​​ភាព​បាន​ក្លាយ​ទៅ​ផ្នែក​ដ៏​សំខាន់​ ក្នុង​វិស័យ​សិល្បៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លើក​នេះ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ជប៉ុន​ Canon បាន​បង្ហាញ​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ​ 7D Mark II ​ដែល​មាន​សម្បក​អាលុយមីញ៉ូម​យ៉ាង​រឹងមាំ។

    ​ ម៉ូដែល​ Canon 7D Mark II ​បំពាក់​កាមេរ៉ា​ទំហំ​ 20.2MP CMOS sensor ​ដែល​អាច​ថត​រូប​បាន​ក្នុង​ល្បឿន 10 Frame ក្នុង​មួយ​វិនាទី។ ​វា​ក៏​បាន​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ និង​ការពារ​ពី​ធូលី​ហុយ​ចូល​ពី​​ខាង​ក្រៅ​បាន​ដោយ​សុវត្ថិភាព។ ​លើស​ពី​នេះ​ 7D Mark II មាន​ប្រព័ន្ធ​ GPS មក​រួច​ជា​ស្រេច​ដែល​ងាយ​ស្រួល​ដល់​អ្នក​ថតរូប​សម្រាប់​បង្ហាញ​ទីតាំង​​ពេល​ កំពុង​បំពេញ​ការងារ។ វា​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 60p ​ប្រភេទ​ Full HD ​​ដែល​ដំណើរ​ការ​ដោយ​ DIGIC 6 Processor។ ​បច្ចេកវិទ្យា​ Autofocus របស់​ម៉ូដែល​នេះ​​មាន​កម្រិត​ដល់​ទៅ​ 65-point ។

    ​Canon 7D Mark II នឹង​ចាប់​ផ្ដើម​លក់​នៅ​លើ​ទីផ្សារ​នា​សប្ដាហ៍​ក្រោយ​នេះ​ ឬ​ឯ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចង់​បាន​កាមេរ៉ា​ Canon 7D Mark II ស៊េរី​ថ្មី​​នេះ​អត់? Rating: 5 Reviewed By: Unknown
    Scroll to Top