• ព័ត៌មានថ្មី

    Monday, September 15, 2014

    Debuchy ​ត្រូវ​សម្រាក​​២​ខែ​​ដើម្បី​ព្យាបាល​របួស​កែង​ជើង​

    ខ្សែ​ការពារ​ Mathieu Debuchy ​របស់​ក្លិប​ Arsenal ​ដែល​រង​របួស​កែង​ជើង​ឆ្វេង​ពេល​ប្រកួត​ជាមួយ​ Manchester City ​កាល​ពី​ថ្ងៃ​សៅរ័​ត្រូវ​ការ​ពេល​យ៉ាង​តិច​២​ខែ​ដើម្បី​ព្យាបាល​របួស​ក​ជើង។
    Mathieu Debuchy screams in pain after injuring his ankle against Manchester City
    របួស​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ​អាច​ ឱ្យ​លោក​ Arsene Wenger ​នឹង​ជ្រើស​រើស​យក​កីឡាករ​ Calum Chambers ​មក​ជំនួស​នៅ​តំបន់​ការពារ​នេះ។ មិន​ត្រឹម​តែ​ Chambers នេះ ​ទេ​ អ្នក​ចាត់​ការ​វ័យ​៦៤​ឆ្នាំ​រូប​នេះ​ក៏​នៅ​មាន​​ខ្សែ​ការពារ​២​នាក់​ទៀត​ដែរ ​ ដែល​អាច​នឹង​ចូល​លេង​​តំណែង​ការពារ​ស្ដាំ​របស់​ Debuchy បាន​ គឺ​ Kieran Gibbs ​ទើប​ជាសះស្បើយ​ពី​របួស​និង​ខ្សែ​ការពារ​ស្ដាំ​វ័យ​១៩​ឆ្នាំ​ Hector Bellerin ​ប៉ុន្តែ​កីឡាករ​ម្នាក់​នេះ​មិន​​ធ្លាប់​បាន​ចូល​លេង​នៅ​ឈុត​ធំ​នៅ​ឡើយ​ទេ។

    កីឡាករ​​វ័យ​ក្មេង Calum Chambers
    អតីត​យុវជន​របស់​ Lili ​ខាង​លើ​ផ្ទេរ​ពី​ក្លិប​ Newcastle United ​មក​លេង​នៅ​កាំភ្លើង​ធំ​ក្នុង​តម្លៃ​ខ្លួន​ប្រហែល​១២​លាន​ផោន​(១៩,៥​លាន​ ដុល្លារ​អាមេរិក) ​កាល​ពី​មិថុនា​ឆ្នាំ​២០១៤​នេះ។ ចំពោះ​ការ​ផ្ទេរ​មក​នេះ​គឺ​ដើម្បី​ជំនួស​កន្លែង​របស់​ខ្សែ​ការពារ​ Bacary Sagna ​ដែល​ចាកចេញ​ទៅ​ចូល​រួម​ Manchester City បន្ទាប់​ពី​អស់​កុងត្រា​នៅ​ Emirates៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Debuchy ​ត្រូវ​សម្រាក​​២​ខែ​​ដើម្បី​ព្យាបាល​របួស​កែង​ជើង​ Rating: 5 Reviewed By: Unknown
    Scroll to Top