• ព័ត៌មានថ្មី

    Wednesday, September 10, 2014

    Clash Of Clan បន្តិច​ទៀត​បាន​ទ័ព Barbarian និង Archer កម្រិត Level 7 លេង​ហើយ

    Clash Of Clan នឹង​អនុញ្ញាត​ឲ្យ​ប្រិយមិត្ត​ទាំងអស់​អាច Upgrade ទ័ព​ស្រួច Barbarian និង​ទ័ព​បាញ់​ព្រួញ Archer រហូត​ដល់​កម្រិត Level 7 ចាប់​ពី Update លើក​ក្រោយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម Status រូប​ភាព ក៏​ដូចជា​វីដេអូ ដែល​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ហ្គេម Clash Of Clan បាន​បង្ហោះ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

    ទ័ព ​ជួរមុខ Barbarian និង​ទ័ព​ស្រី​បាញ់​ព្រួញ Archer ដែល​ជា​ទ័ព​ដ៏​ពេញ​និយម​សម្រាប់​អ្នក​កម្សាន្ត Clash Of Clan គ្រប់​រូប​ក្នុង​ការ​ចូល​វាយលុក កម្ទេច​បន្ទាយ​សត្រូវ ដើម្បី​ដណ្ដើម​យក​ចំនួន​ពាន​រង្វាន់ (Trophies) មាស ទឹក​ថ្នាំ​ពណ៌ស្វាយ(Elixir) និង​ទឹក​ថ្នាំ​ពណ៌​ខ្មៅ(Dark Elixir) មិន​ត្រឹម​តែ​ទទួល​បាន​អនុភាព​ខ្លាំង​ជាង​មុន​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ កម្សាន្ត​បាន Upgrade ដល់​កម្រិត Level 7 វា​ថែម​ទាំង​ផ្លាស់ប្ដូរ​រូបរាង​មាន​សភាព​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ក៏​ដូចជា​មាន​អំណាច​ជាង​មុន​ផង​ដែរ។

    បន្ថែម ​ពី​ការ Upgrade ទ័ព​ទាំង ២ ប្រភេទ សម្រាប់​ការ Update ថ្មី​នេះ អ្នក​កម្សាន្ត​ទាំងអស់​នឹង​អាច Upgrade ជញ្ជាំង​ការពារ​បាន​ម្ដង​មួយ​ជួរ​តែ​ម្ដង ខុស​ពី Version មុន​ដែល​យើង​អាច Upgrade ជញ្ជាំង​ម្ដង​បាន​តែ​មួយ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​យើង​ចំណេញ​ពេល​ជា​ច្រើន​ក្នុង​ការ Upgrade ជញ្ជាំង​ការពារ​នេះ។

    អ្វី ​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ក្នុង​ការ Upgrade ជញ្ជាំង​ការពារ អ្នក​ប្រយុទ្ធ​គ្រប់រូប​មាន​ជម្រើស ២ ប្រភេទ គឺ​ការ Upgrade ដោយ​ប្រើ​មាស ឬ​ទឹក​ថ្នាំ​ពណ៌ស្វាយ(Elixir) ដែល​ការ​ផ្ដល់​ជម្រើស​ថ្មី​នេះ គឺ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​ធូរស្រាល មិន​បាច់​គិត​ច្រើន​ដូច​មុន​ថាតើ​ត្រូវ Upgrade សព្វាវុធ​ការពារ​មុន(Walls, Canon…) ឬ​ជញ្ជាំង​ការពារ​មុន។
    Clash Of Clans គឺ​ជា​ហ្គេម​លើ​ទូរសព្ទ និង Device ទំនើប​ផ្សេងៗ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មនុស្ស​គ្រប់​ទិសទី​ ជុំវិញ​ពិភពលោក ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ហ្គេម Supercell។ អ្នក​កម្សាន្ត​ត្រូវ​សាងសង់​សហគមន៍​មួយ បង្វឹក​ទ័ព រួច​វាយលុក សហគមន៍​ដទៃ​ទៀត ដើម្បី​ទទួល​បាន​មាស ឬ​ទឹក​ថ្នាំ​ពណ៌ស្វាយ និង​ពណ៌​ខ្មៅ ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ ហើយ​ធំ​ជាង​មុន។
    មាន​ណប់​ណា​កំពុង​លេង Clash Of Clans ទេ? Level ប៉ុន្មាន​ហើយ? ហើយ​គិត​ម៉េច​ដែរ​ចំពោះ​ការ update របស់ Clash Of Clans លើក​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Clash Of Clan បន្តិច​ទៀត​បាន​ទ័ព Barbarian និង Archer កម្រិត Level 7 លេង​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top