• ព័ត៌មានថ្មី

    Tuesday, September 16, 2014

    ហេតុផល​រសើប​ដែល​ CR7 ​អាច​​​ផ្លាស់​មក​ Man Utd ​វិញ​ឆាប់​ៗ

    យោង​ទៅ​តាម​អតីត​ប្រធាន​ក្លិប​ Real Madrid ​លោក​ Ramon Calderon ​យល់​ឃើញ​ថា​កីឡាករ​ Cristiano Ronaldo ​កាន់​តែ​មាន​ការ​អាក់​អន់​ចិត្ត​ខ្លាំង​ឡើង​ៗ​ហើយ​ក្នុង​ការ​លេង​នៅ​ Real Madrid។ រឿង​នេះ​ដែរ​អាច​ធ្វើ​ឱ្យ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម​រូប​ នេះ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ទឹក​ដី​ Old Trafford ​វិញ។
     
    ការ​ចាប់​ផ្ដើម​រដូវ​កាល​២០១៤-២០១៥​នេះ​ ស្ដេច​ស​ Real Madrid ​លេង​មិន​សូវ​ល្អ​ទេ​ដោយ​ចាញ់​២​ប្រកួត​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៣​ ប្រកួត​បើក​រដូវ​កាល​ La Liga។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ ​ទ្វីប​អឺរ៉ុប​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រុម​ ខណៈ​ដែល​រឿង​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​លក់​កីឡាករ​សំខាន់​ៗ ​(Key Player) ​ដូច​ជា​ Angel di Maria ​និង​ Xabi Alonso។

    អតីត​ប្រធាន​ក្លិប​ Real Madrid ​វ័យ​៦៣​ឆ្នាំ​ លោក​ Calderon ​បាន​និយាយ​ទៅ​ Talk Sport ​ថា៖​ “តាម​គំនិត​​របស់​ខ្ញុំ​គឺ​គាត់​មិន​ពេញ​ចិត្ត​គោលការណ៍​ថ្មី​របស់​ប្រធាន​ ក្លិប​បច្ចុប្បន្ន​ Florentino Perez ទេ។ ពេល​ CR7 ​មក​លេង​នៅ​ Santiago Bernabeu នៅ​ឆ្នាំ​២០០៩ គាត់​គិត​ថា​គាត់​នឹង​បាន​លេង​ជាមួយ​ Arjen Robben ​​និង​បាន​រួម​កិច្ចការ​ជាមួយ​ Robben ​ក្នុង​ក្រុម​នេះ ​ប៉ុន្តែ​ក្លិប​បែរ​ជា​លក់​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​នេះ​ចេញ​​ទៅ​វិញ។ ម្យ៉ាង​ទៀត​ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ​ក៏​ត្រូវ​លក់​ចេញ​ដែរ​នៅ​ឆ្នាំ​២០១៣​ហើយ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​គាត់​មិន​ សប្បាយ​ចិត្ត​ដែរ។ ឆ្នាំ​មុន​គាត់​គិត​ថា​ជា​កំហុស​មួយ​ទៅ​ហើយ​ដែល​លក់​ Mesut Ozil ​ហើយ​ឆ្នាំ​នេះ​លោក​ Carlo Ancelotti ​បាន​លក់​ Xabi Alonso ​និង​ Angel di Maria ​ទៀត​ដែល​ធ្វើ​ឱ្យ​គាត់​រឹត​តែ​ថ្នាំងថ្នាក់​ចិត្ត”។

    លោក​ Calderon ​បាន​បន្ថែម​ទៀត​ថា​៖ “កាល​ខ្ញុំ​ទិញ​​ CR7 ​មក Bernabeu ​ក្នុង​ឆ្នាំ​២០០៩​ ខ្ញុំ​នៅ​ចាំ​បាន​ថា​គាត់​បាន​និយាយ​ថា​គាត់​ដឹង​គុណ​ក្លិប​បិសាច​ក្រហម​ Manchester United ​រហូត។ គាត់​មាន​ពេល​វេលា​ដ៏​អស្ចារ្យ​នៅ​បិសាច​ក្រហម​ គាត់​ចូល​ចិត្ត​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ទី​នោះ។ វា​ពិត​ជា​ក្លិប​ដ៏​អស្ចារ្យ”។
     Ronaldo joined United as a callow youth but left a superstar
    មាន​ការ​លេចឮ​ថា​​ក្លិប​បិសាច​ក្រហម Man Utd ​​មាន​គម្រោង​​ថា​នឹង​ដាក់​តម្លៃ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​នេះ​មក​វិញ ​នៅ​រដូវ​កាល​ក្រោយ ​ហើយ​លោក​ Calderon ​ក៏​ជឿជាក់​ដែរ​ថា​ការ​វិល​ទៅ​ Manchester United ​វិញ​របស់​​​កីឡាករ​​ដែល​ធ្លាប់​ចំណាយ​ពេល​៦​ឆ្នាំ​នៅ​ Old Trafford ​នេះ ​ជា​រឿង​​អាច​កើត​មាន​ទៅ​រួច។ ​មាន​ពាក្យ​មិន​ច្បាស់​ការណ៍​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​អតីត​កីឡាករ​បិសាច ​ក្រហម​ខាងលើ​នឹង​ទាម​ទារ​ប្រាក់​ប្រចាំ​សប្ដាហ៍​នៅ​ Man Utd ​រហូត​ដល់​ទៅ​ ៥០០.០០០​ផោន​(៨១២.៣០៨​ដុល្លារ​អាមេរិក)​ប្រសិន​បើ​រូប​គេ​ត្រូវ​ផ្លាស់​ទៅ​ Old Trafford ​វិញ​មែន។

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ម្ចាស់​ពាន​រង្វាន់​ FIFA Ballon d’Or 2013 ​ខាង​លើ​ចង់​នៅ​ Real Madrid ​សិន​រដូវ​កាល​នេះ​ដើម្បី​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ហេតុផល​រសើប​ដែល​ CR7 ​អាច​​​ផ្លាស់​មក​ Man Utd ​វិញ​ឆាប់​ៗ Rating: 5 Reviewed By: Unknown
    Scroll to Top