• ព័ត៌មានថ្មី

    Saturday, September 27, 2014

    ​១០​ ចំណុច​គួរ​ពិចារណា​មុន​ទិញ​ Smartphone យក​មក​ប្រើ

    ការ​ជាវ​Smartphone ម៉ូដែល​ណាមួយ​យក​មក​ប្រើ​ជៀស​មិន​ផុត​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ពិចារណា​ និង​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​​ថា​តើ​គុណ​សម្បត្តិ​សាក​សម​នឹង​តម្លៃ​របស់​វា​ឬ​អត់។ ​​បើ​នៅ​ស្ទាក់ស្ទើរ​មិន​ច្បាស់​ក្នុង​ការ​សម្រេច​ចិត្ត​ Sabay សូម​បង្ហាញ​គន្លឹះ​ខ្លីៗ​ទាំង​ ១០​​ ដែល​អ្នក​គួរ​ពិចារណា​មុន​ជាវ ​​Smartphone ម៉ូដែល​ណា​មួយ​យក​មក​ប្រើ​ដូច​ខាង​ក្រោម៖​


    ១.​ ថាមពល​ថ្ម​របស់​ Smartphone ត្រូវ​តែ​មាន​គុណភាព​ល្អ​ និង​កាន់​ភ្លើង​បាន​យូរ។ ​សព្វ​ថ្ងៃ​នេះ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​លេង​ហ្គេម​ ​ប្រើប្រាស់​អ៊ីនធឺណិត​​និង​បំពេញ​ការងារ​ផ្សេងៗ​ក្នុង​ពេល​តែ​មួយ​ដែល​ទាម​ទារ​ថ្ម​អាច​ប្រើ​បាន​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ថ្ងៃ​ដែរ​ទើប​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ខាង​លើ​នេះ​បាន។
     ទី១
    ២. ចំណុច​គួរ​ពិចារណា​មួយ​ទៀត​មុន​ទិញ​ Smartphone មក​ប្រើ​នោះ​គឺ​គុណភាព​សំឡេង​របស់​វា​តែ​ម្ដង។ ​ប្រសិន​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​ពេល​ទំនេរ​គួរ​តែ​គិត​គូរ​លើ​ករណី​នេះ​។ ​Smartphone ​មួយ​ល្អ​មិន​គ្រាន់​តែ​មាន​រូបរាង​ស្អាត​ទេ​ តែ​ត្រូវ​មាន​សំឡេង​ពិរោះ​បែប​​ Stereo ​ទៀត​ផង។
     ទី២
    ​៣. សព្វ​ថ្ងៃ​នេះ​អ្នក​កំពុង​ប្រើប្រាស់​​Smartphone ភាគ​ច្រើន​ចូល​ចិត្ត​រក្សា​ឯកសារ​និង​ទិន្នន័យ​ផ្សេងៗ​លើ​ អនឡាញ​ជៀស​ជាង​ការ​ទុក​ក្នុង​ទូរសព្ទ។ ​សេវា​ DropBox, Google Drive និង​ OneDrive ​ពេញ​និយម​ខ្លាំង​មែន​ទែន​ដោយ​សារ​ពួកវា​​មាន​តម្លៃ​សមរម្យ​ និង​អាច​ទាញ​យក​ឯកសារ​មក​ប្រើ​បាន​គ្រប់​ទីកន្លែង​ឱ្យ​តែ​មាន​អ៊ីនធឺណិត។ ​ហេតុ​នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​ជ្រើសរើស​ Smartphone ម៉ូដែល​ណា​មាន​កម្លាំង​ល្បឿន​ Wi-Fi ឬ​តាម​ស៊ីមកាត​ខ្លាំង​ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ទាន់​ចិត្ត​ ហើយ​ជា​ពិសេស​ត្រូវ​ការ​ថាមពល​ថ្ម​តិច។
     ទី៣
    ៤. គួរ​ទិញ​ Smartphone ណា​បំពាក់​បច្ចេកវិទ្យា​​ Multi-Tasking ព្រោះ​វា​អាច​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​មិន​ថា​ស្ដាប់​ចម្រៀង​ លេង​ Chat ​ ឬ​បំពេញ​ការងារ​សំខាន់​ណាមួយ។
     ទី៤
    ​៥. ​មុន​ពេល​ទិញ​​Smartphone យក​មក​ប្រើ​គួរ​កុំ​ភ្លេច​គិត​លើ​​ Display និង​ Graphic ឱ្យ​សោះ។ ​កាល​ណា​អេក្រង់​កាន់​តែ​ធំ​និង​កម្រិត​​HD ​កាន់​តែ​ច្បាស់​ល្អ​គឺ​វា​អាច​បង្ហាញ​រូបភាព​និង​វីដេអូ​ហ្គេម​បាន​រឹត​តែ​លឿន​សម្រាប់​អ្នក​ចូល​ចិត្ត​មើល​ភាពយន្ត​ឬ​ខារ៉ាអូខេ​ពេល​អផ្សុក។
     ទី៥
    ៦. ពេល​ណា​និយាយ​លើ​ Stability ​របស់​​Smartphone គឺ​សំដៅ​ទៅ​លើ​ Hardware សំខាន់ៗ​មាន​ដូច​ជា​ CPU Ram OS ​និង​ អាយុ​កាល​ថាមពល​ថ្ម​។ ធាតុ​ទាំង​អស់​នេះ​អាច​ធ្វើ​ឱ្យ​ Smartphone ដើរ​រលូន​និង​មិន​ងាយ​គាំង​។ ​ជា​ពិសេស​អ្នក​ទាំង​អស់​គ្នា​មិន​ចង់​ឱ្យ​ Smartphone ខូច​ទ្រង់​ទ្រាយ​ពេល​ដាក់​ក្នុង​ហោប៉ៅ​រឹបៗ។
     ទី៦
    ៧. ឥទ្ធិពល​​កាមេរ៉ា​របស់​ Smartphone ក៏​ជា​លក្ខណៈ​សម្បត្តិ​មិន​អាច​មើល​រំលង​បាន​ព្រោះ​ភាគ​ច្រើន​ការ​ថតរូប​ទុក​លើ​ទូរសព្ទ​កំពុង​ជា​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក។ ​គួរ​គិត​ថា​តើ​កាមេរ៉ា​របស់​វា​អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​ល្អ។
     ទី៧
    ៨.​ Smartphoneដែល​អាច​ដើរ​លឿន​ត្រូវ​តែ​មាន​ CPU ខ្លាំង​និង​ Ram ធំ។ ​CPU និង​ Ram ជា​ចំណុច​ចាំបាច់​បំផុត​របស់​​Smartphone ​ពោល​គឺ​កាល​ណា​​Hardware ទាំង​ពីរ​នេះ​មាន​គុណភាព​អន់​ទូរសព្ទ​អ្នក​ទាំង​អស់​គ្នា​ក៏​ដើរ​មិន​ស្រួល​ដែរ។
     ទី៨
    ៩. Internal Storage សំដៅ​ទៅ​លើ​ទំហំ​ផ្ទុក​ឯកសារ​លើ​​Smartphone ដោយ​មិន​ចាំ​បាច់​បន្ថែម​​Memory Card ពី​ក្រៅ។ ​អង្គ​ចងចាំ​កាន់​តែ​ធំ​គឺ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​មាន​ទិន្នន័យ​ធំៗ។
     ទី៩
    ១០.​​ប្រព័ន្ធ​ប្រតិបត្តិការ​ (OS) និង​កម្មវិធី​ប្រើប្រាស់​ (App) ​ក៏​ត្រូវ​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ដិត​ដល់​ដែរ​នៅ​លើ​​Smartphone។ Android, Windows Phone និង​ iOS ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ ប៉ុន្តែ​ត្រូវ​ប្រើ​ OS មាន​ App សម្បូរ​បែប​ដូច​ជា​ហ្គេម ​និង​កម្មវិធី​មាន​​ប្រយោជន៍​ជា​ច្រើន​ទៀត៕
    ទី១០
    • Blogger Comments
    • Facebook Comments
    Item Reviewed: ​១០​ ចំណុច​គួរ​ពិចារណា​មុន​ទិញ​ Smartphone យក​មក​ប្រើ Rating: 5 Reviewed By: Unknown
    Scroll to Top