• ព័ត៌មានថ្មី

    Thursday, September 11, 2014

    សារព័ត៌មាន​អ៊ីតាលី​ថា​ Mata ​អាច​ផ្លាស់​ទៅ​ Juventus នៅ​ខែ​មករា

    សារព័ត៌មាន​របស់​អ៊ីតាលី​ឈ្មោះ​ Tuttosport ​ចុះ​ផ្សាយ​ថា​​ក្លិប​សេះ​បង្កង់​ Juventus ត្រៀម​លុយ​២៤​លាន​ផោន​ដើម្បី​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរជាតិ​អេស្ប៉ាញ​ Juan Mata អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​អឺរ៉ុប​បើក​លើក​ទី​២​នា​ខែ​មករា​ខាង​មុខ ស្រប​ពេល​ក្លិប​បិសាច​ក្រហម Manchester United ក៏​​អាច​នឹង​អនុញ្ញាត​ឱ្យ Mata ចាកចេញ​ដែរ។

    កាសែត ​ខាង​លើ​បន្ត​ថា​​អតីត​យុវជន​របស់​ក្លិប Real Madrid ដែល​ផ្ទេរ​ពី Chelsea មក​ Old Trafford ​ក្នុង​តម្លៃ​៣៧,១​លាន​ផោន​កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះ​នោះ កំពុង​ក្លាយ​ខ្លួន​ជា​កីឡាករ​លើស​តម្រូវការ​របស់​លោក Louis van Gaal បន្ទាប់​ពី​ការ​មក​ដល់​របស់​សមាជិក​ថ្មី​ឆ្នើម​ៗ​ដូច​ជា Angel Di Maria និង Radamel Falcao ​អ្នកចាត់ការ​ថ្មី​របស់ Juventus លោក Massimiliano Allegri កំពុង​​ស្វែង​រក​កីឡាករ​ថ្មី​បន្ថែម​ដើម្បី​ពង្រឹង​ក្រុម​ប្រកួត​ Champions League ​រដូវកាល​នេះ។

    Tuttosport បន្ថែម​ទៀត​ថា​ក្លិប​បិសាច​ក្រហម​អាច​នឹង​បញ្ចេញ​ Mata ក្នុង​តម្លៃ​២៤​លាន​ផោន គ្រាដែល​លោក Van Gaal កំពុង​បន្ត​​ធ្វើ​កំណែ​ទម្រង់​ឈុត​របស់​អតីត​អ្នកចាត់ការ David Moyes ឱ្យ​ទៅ​ជា​ឈុត​ថ្មី​មួយ​ដែល​ស័ក្ដិសម​ទៅ​នឹង​ក្បួន​យុទ្ធសាស្ត្រ​​និង​ ទស្សនវិស័យ​របស់​លោក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សារព័ត៌មាន​អ៊ីតាលី​ថា​ Mata ​អាច​ផ្លាស់​ទៅ​ Juventus នៅ​ខែ​មករា Rating: 5 Reviewed By: Unknown
    Scroll to Top