• ព័ត៌មានថ្មី

    Tuesday, September 30, 2014

    HP បញ្ចេញ​ Tablet ​និង​Notebook ​ម្ដង​ដល់​ទៅ​បួន​ម៉ូដែល

    HP ​បាន​បង្ហាញ​Tablet ​និង​Notebookជំនាន់​ក្រោយ​របស់​ខ្លួន​ទៀត​ហើយ​ដល់​ទៅ​បួន​​ម៉ូដែល​ឯ​ណោះ​ និង​មាន​តម្លៃ​សមរម្យ​ អាច​ពិចារណាបាន។
     
     HP-Stream-7
     Stream 7 (​​Tablet)
    ​​Tablet ម៉ូដែល​ទី១​គឺ​ Stream 7 ដែល​មាន​ទំហំ​អេក្រង់​ ៧​ អ៊ីញ​និង​ម៉ូដែល​ទី​២​គឺ​ Stream 8​ មាន​ទំហំ​អេក្រង់​ ៨​ អ៊ីញ​ព្រម​ជាមួយ​លក្ខណៈ​សម្បត្តិ​សមរម្យ។ ចំណែក​Notebook វិញ​ក៏​មាន​ពីរ​ម៉ូដែល​គឺ​ទី​១​មាន​អេក្រង់​ទំហំ​ ១១,៦ អ៊ីញ​ និង​ម៉ូដែល​ទី២​មាន​ទំហំ​អេក្រង់​ ១៣,៣​ អ៊ីញ។​ទាំង​ Tablet និង​ Laptop​ ​បួន​ម៉ូដែល​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

    ១.​ HP Stream 7 និង​ Stream 8៖
    ដំណើរ​ដោយ​ CPU ជំនាន់​ quad-core ​របស់​ Intel
    Ram ទំហំ​ 1GB ​និង​អង្គ​ចងចាំ​ 32GB
    ​បំពាក់​​អេក្រង់​ប្រភេទ​ HD Display
    ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows 8.1
    អាច​ប្រើប្រាស់​សេវា​កម្ម​ Office 365 Personal ​ពេញ​មួយ​ឆ្នាំ​ដោយ​សេរី
    ​បន្ថែម​ទំហំ​ផ្ទុក​ទិន្នន័យ​លើ​អនឡាញ​ 1TB​ជាមួយ​ OneDrive ដោយ​មិន​គិត​ថ្លៃ
    ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន 200MB ​ដោយ​ទំហំ​ 4GBក្នុង​មួយ​ខែ
    Stream 7មាន​តម្លៃ​ ៩៩,៩៩ ដុល្លារ និង​ Stream 8 ​មាន​តម្លៃ​ ១៤៩​​ដុល្លារ 


    HP Stream (Notebook)
    ២. HP Stream (Notebook) អេក្រង់​ ១១,៦​ អ៊ីញ និង១៣,៣​ អ៊ីញ​ ​៖
    ​ដំណើរ​ការ​ដោយ​​​CPU ប្រភេទ​ Intel Celeron ​ស៊េរី​ quad-core
    ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows 8.1
    ​មាន​​Ram ទំហំ​ 2 GB
    បំពាក់​ Intel HD Graphics
    អង្គ​ចងចាំ​ 32GB
    អាច​ប្រើ​បាន​ពី​ ៧​ ទៅ​ ៨​ ម៉ោង
    HP Stream​ (១១,៣​ អ៊ីញ)​ មាន​តម្លៃ​ ១៩៩ ដុល្លារ​និង​ HP Stream (១៣,៣​អ៊ីញ​)​មាន​តម្លៃ​ ២៣០​ ដុល្លារ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: HP បញ្ចេញ​ Tablet ​និង​Notebook ​ម្ដង​ដល់​ទៅ​បួន​ម៉ូដែល Rating: 5 Reviewed By: Unknown
    Scroll to Top