• ព័ត៌មានថ្មី

    Thursday, October 2, 2014

    “November Man” ភាពយន្ត​បាញ់​ប្រហារ​ដ៏​ល្បីល្បាញ​ បាន​មក​ដល់​កម្ពុជា

    តើ​ប្រិយមិត្ត​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម និង​បាញ់​ប្រហារ​មែន​ទេ? បើ​មែន​នោះ ប្រិយមិត្ត​នឹង​ជក់​ចិត្ត​បើ​បាន​ទស្សនា​ខ្សែ​ភាពយន្ត “November Man”។ “November Man” គឺ​ជា​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ បែប​ស៊ើប​អង្កេត​ថ្មី​របស់​អាមេរិក ដែល​​ថត​តាម​ប្រលោមលោក​ដ៏​ល្បីល្បាញ​ របស់​អ្នក​និពន្ធ Bill Granger កាល​ពី​ឆ្នាំ​១៩៨៧។
    ភាពយន្ត​នេះ​​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ ដូច​ជា Pierce Brosnan, Luke Bracey, និង Olga Kurylenko និង​ដឹក​នាំ​ដោយ​ Roger Donaldson។​​
    សាច់​រឿង​រៀប​រាប់​ពី​អតីត​ភ្នាក់ងារ CIA ម្នាក់​​ដែល​ត្រូវ​ត្រលប់​មក​បំពេញ​បេសកកម្ម​ផ្ទាល់​ខ្លួន​សារ​ជា​ថ្មី ហើយ​ក៏​រក​​ឃើញ​ថា​ខ្លួន​កំពុង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដ៏​គ្រោះថ្នាក់ ​ពាក់ព័ន្ធ​នឹង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់ CIA និង​ការ​បោះឆ្នោត​ប្រធានាធិបតី រុស្ស៊ី។
    ចង់​ដឹង​ច្បាស់​ថា​សាច់​រឿង​ទាំង​មូល​ ក៏​ដូច​ជា​ឈុត​ឆាក​ក្នុង​រឿង “November Man” គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សុរិយា​ ដែល​មាន​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ហើយ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: “November Man” ភាពយន្ត​បាញ់​ប្រហារ​ដ៏​ល្បីល្បាញ​ បាន​មក​ដល់​កម្ពុជា Rating: 5 Reviewed By: Unknown
    Scroll to Top