• ព័ត៌មានថ្មី

    Friday, October 3, 2014

    Di Maria ជាប់​ឆ្នោត​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​របស់​បិសាច​ក្រហម​

    កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Angle Di Maria ​បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​កញ្ញា​ ​សម្រាប់​ក្លឹប​បិសាច​ក្រហម ​Manchester United។

    ​កីឡាករ​ថ្លៃ​បំផុត​​ក្នុង​ Premier League ដែល​កំពុង​លេច​ធ្លោ​ក្នុង​ក្រុម​លោក​ Louis van Gaal រូប​នេះ ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ពី​អ្នក​បោះ​តាម​អនឡាញ​លើ​គេហទំព័រ​ផ្លូវការ​ របស់​ក្លឹប ​ចំនួន​៦៨ភាគរយ លើស​បេក្ខភាព​២រូប​ផ្សេង​ទៀត គឺ​ Ander Herrera (២៣ភាគរយ) និង Rafael (៩ភាគរយ)។


    Di Maria កាន់​ពាន​កីឡាករ​ល្អ​​ប្រចាំ​ខែ​របស់ Man Utd

    ក្រោយ​ឈ្នះ​ពាន​នេះ ​ខ្សែ​បម្រើ​វ័យ​២៦ឆ្នាំ​​បាន​និយាយ​ថា៖ ​”​ខ្ញុំ​រីក​រាយ​ណាស់​ដែល​បាន​ទទួល​​រង្វាន់​នេះ ​វា​ជា​ពាន​ដែល​ខ្ញុំ​ទទួល​ដោយ​សារ​ការ​ជ្រោមជ្រែង​ពី​ក្រុម​ទាំង​មូល។ ខ្ញុំ​រីករាយ​ដែល​បាន​ចាប់​ផ្ដើម​អាជីព​នៅ Manchester United បាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​សង្ឃឹម​ថា​​នឹង​អាច​ជួយ​ក្រុម​រក​ជ័យជម្នះ​បន្ត​ទៀត”។

    Di Maria​ អាច​ធ្វើ​បានយ៉ាង​ល្អ​ពេញ​មួយ​ខែ​ដំបូង​របស់​ខ្លួន​នៅ Old Trafford ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ក៏​ដូច​ជា​រួម​ចំណែក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ជា​ច្រើន​ផង​ដែរ៕

    សម្រាប់​ប្រិយមិត្ត​វិញ ​គិត​ថា Di Maria ពិត​ជា​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រុម Man Utd មែន​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ជាប់​ឆ្នោត​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​របស់​បិសាច​ក្រហម​ Rating: 5 Reviewed By: Unknown
    Scroll to Top