• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    Fitbit ​បញ្ចេញ​ខ្សែ​ដៃ​អេឡិចត្រូនិក​​ម្ដង​បី​ម៉ូដែល​​មិន​ឲ្យ​ចាញ់​គេ

    ក្រុមហ៊ុន​ Fitbit ​បាន​​បញ្ចេញ​ផលិតផល​ស៊េរី​ក្រោយ​របស់​ខ្លួន​បី​ម៉ូដែល​គឺ​ Charge, ​Charge HR ​និង​ Surge ​​ដើម្បី​​វាយ​យក​ចំណែក​ទីផ្សារ​បច្ចេកវិទ្យា​​តាម​ដាន​សកម្មភាព​ប្រចាំ​ ថ្ងៃ​ដែល​កំពុង​ប្រជែង​យ៉ាង​ក្ដៅ​គគុក។ ​ឆ្នាំ ​២០១៤ ​​នេះ​ ​ក្រុមហ៊ុន​​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មួយ​នេះ​​​មិន​សូវ​ កាក់កប​ប៉ុន្មាន​ឡើយ​ ​ព្រោះ​​ត្រូវ​ប្រមូល​​ខ្សែដៃ​អេឡិចត្រូនិក​ Fitbit Force ​ដែល​បញ្ចេញ​ចុង​ឆ្នាំ ​២០១៣ ​​ក្រោយ​សាធារណជន​​​​រក​​ឃើញ​​ថា ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ពេលប្រើ។

    ​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក៏​ក្រុមហ៊ុន​មិន​នៅ​ស្ងៀម​ដែរ​គឺ​រឹតតែ​ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន​ ខ្លាំង​ឡើង។ ​Fitbit Charge ​​គឺ​ជា​​ការ​ចាប់​កំណើត​​​ជា​ថ្មី​នៃ​ Force។ ​​មាន​រូបរាង​មិន​សូវ​ខុស​ពី​ Fitbit Force ​ខ្សែ​ដៃ​ថ្មី​ស៊េរី​នេះ​​ គ្រាន់​តែ​បន្ថែម​មុខងារ​​បង្ហាញ​​ព័ត៌មាន​​អ្នក​ Call ​ចូល​ពី​ Smartphone ​ដែល​ភ្ជាប់​ជាមួយ​វា។

    ខ្សែ​ដៃ​អេឡិចត្រូនិក​​ Charge, ​Charge HR ​និង​ Surge (រាប់​ពី​ឆ្វេង)

    ​ចំណែក​ Charge HR ​​មាន​គ្រប់​យ៉ាង​ដែល​ Charge ​មាន​ គ្រាន់​តែ​បន្ថែម​មុខងារ​តាមដាន​ចង្វាក់​បេះដូង។ ​តែ​ការ​បន្ថែម​នេះ​ធ្វើ​ឲ្យ​ថ្ម​របស់​វា​កាន់​បាន​​​ត្រឹម​ ៥ ថ្ងៃ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ Charge ​អាច​កាន់​បាន​ ៧ ​ថ្ងៃ។

    ងាក​មក​ Fitbit Surge វិញ​ ​មាន​លក្ខណៈ​ជា​ Smartwatch ​ច្រើន​ជាង​​ឧបករណ៍​តាមដាន​សកម្មភាព​ប្រចាំ​ថ្ងៃ។ ​​​​វា​មាន​​កញ្ចក់​ LCD ​​ដែល​អាច​បង្ហាញ​​ឈ្មោះ​​ Caller ​សារ ​​និង​ media playback។ ​​​វា​ក៏​មាន​បំពាក់​មុខងារ​តាមដាន​ចង្វាក់​បេះដូង​ ​​​និង​ប្រព័ន្ធ​ GPS ​ដែល​អាច​តាម​ដាន​ល្បឿន ​ចម្ងាយ ​និង​កម្ពស់​នៃ​រាល់​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​​ទៀត​ផង។

    ​​​​​ក្នុង​ចំណោម​ផលិតផល​ថ្មី​ទាំង​បី​នេះ ​ មាន​តែ​ Charge ​មួយ​ប៉ុណ្ណោះ​ដែល​​ចេញ​លក់​នៅ​ចុង​ឆ្នាំ​នេះ​​ក្នុង​តម្លៃ ​១៣០ ​ដុល្លារ។ ​​ចំណែក​ ​Charge HR (តម្លៃ ​១៥០ដុល្លារ) ​និង​ Surge (តម្លៃ ​២៥០ ​ដុល្លារ)​​ ​នឹង​មក​ដល់​ទីផ្សារ​នៅ​ដើម​ឆ្នាំ ​២០១៥ ​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Fitbit ​បញ្ចេញ​ខ្សែ​ដៃ​អេឡិចត្រូនិក​​ម្ដង​បី​ម៉ូដែល​​មិន​ឲ្យ​ចាញ់​គេ Rating: 5 Reviewed By: Unknown
    Scroll to Top