• ព័ត៌មានថ្មី

    Sunday, October 26, 2014

    ជំនួប​គ្រូ​និង​សិស្ស​យប់​នេះ យក​ Man Utd ​ឬ​ Chelsea?

    នៅ​ម៉ោង​១១​:០០​យប់​នេះ​ លោក Jose Mourinho ​គ្រូ​បង្វឹក​ក្រុម​ Chelsea ​នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក​គ្រូ​របស់​ខ្លួន​លោក​ Van Gaal ដែល​កំពុង​ដឹក​នាំ​ Manchester United ​នៅ​ទឹក​ដី Old Trafford ។ ចាំ​មើល​ថា​តើ​យប់​នេះ គ្រូ​ឬ​ក៏​សិស្ស​ជា​អ្នក​អាច​ឈ្នះ​បាន​៣​ពិន្ទុ​ឬ​ក៏​ស្មើ​គ្នា?

    chelsea training

    សម្ដី​មុន​ប្រកួត​របស់​កូន​សិស្ស​និង​គ្រូ
    លោក Louis van Gaal ​បាន​គិត​ទុក​មុន​ថា៖ “ខ្ញុំ​គិត​ថា​ Costa ​នឹង​ចូល​លេង​យប់​នេះ។ គាត់​អាច​លេង​បាន​ពីព្រោះ​តាម​ដែល​ខ្ញុំ​ឮ​គាត់​អាច​ចូល​ហ្វឹកហាត់​បាន​ហើយ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ល្អ​ណាស់​ គេ​អាច​រក​បាន​៩​គ្រាប់​ហើយ​ក្នុង​៧​ប្រកួត។ ចំណែក​ Mourinho ​វិញ​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​ម្នាក់​តែ​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ យើង​មិន​អាច​មើល​ស្រាល​គេ​បាន​ទេ។ អ្វី​ក៏​អាច​ប្រែ​ប្រួល​បាន​ដែរ​នៅ​លើ​ទីលាន ទោះ​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គេ​ក៏​ដោយ”។

    Man Utd training


    ដោយ​ឡែក​ខាង Jose Mourinho ​វិញ​បាន​និយាយ​ដែរ​ថា៖ “វា​មិន​សំខាន់​ទេ​ថា​នរណា​ជា​អ្នក​គ្រប់គ្រង​ក្រុម​ ក្រុម​នោះ​នៅ​ឈរ​លេខ​រៀង​ទី​ប៉ុន្មាន​ឬ​ក៏​នរណា​ជា​អ្នក​លេង​ឱ្យ​ក្រុម​នោះ។ Man Utd គឺ​ Man Utd ​មិន​មែន​របស់​ Val Gaal ​ទេ។ យប់​នេះ​ខ្ញុំ​មិន​មាន​ប្រឆាំង​នឹង​លោក Van Gaal ​ទេ គឺ​ខ្ញុំ​ដឹក​នាំ Chelsea ​ប្រឆាំង​នឹង Man Utd ហើយ​ពេល​ប្រកួត​គេ​មិន​គិត​ពី​មនោសញ្ចេតនា​នោះ​ទេ។ មុន​ប្រកួត​និង​ក្រោយ​ប្រកួត​គាត់​ជា​មនុស្ស​ដែល​ខ្ញុំ​គោរព​ប៉ុន្តែ​ពេល​ បាល់​នៅ​លើ​ទីលាន​គឺ​ជា​រឿង​ផ្សេង​”។



    ជើង​កីឡាករ

    បិសាច​ក្រហម​នៅ​តែ​អវត្តមាន​ Rooney ​ដដែល​នៅ​យប់​នេះ​ស្រប​ពេល Jonny Evans, Paddy McNair, Jesse Lingard ​និង​ Antonio Valencia ​ក៏​ត្រូវ​អវត្តមាន​ដូច​គ្នា​ដោយសារ​របួស​មិន​ទាន់​ជា។ ប៉ុន្តែ​ Michael Carrick ​អាច​ចូល​ហ្វឹកហាត់​បាន​វិញ​ហើយ នឹង​សង្ឃឹម​ថា​អាច​លេង​បាន​នៅ​យប់​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់ Man Utd ​អាច​ជា De Gea, Rafael, Jones, Rojo, Shaw; Blind, Young, Mata, Di María, Falcao ​និង​ Van Persie ។

    ដោយ​ឡែក​ខាង​ក្រុម Chelsea ​វិញ​មាន​តែ​ Remy និង​ Cesar Azpilicueta ​ទេ​ដែល​ត្រូវ​អវត្តមាន​តែ​ម្ដង ក្រៅ​ពី​នេះ​ដូចជា Costa, Mikel, Ramires ​អី​នោះ​អាច​ចូល​ហ្វឹកហាត់​បាន​វិញ​ហើយ នឹង​សង្ឃឹម​ថា​អាច​ជាប់​បម្រុង​នា​យប់​នេះ។ ជម្រើស​១១​នាក់​ដំបូង​របស់​លោក Jose Mourinho ​អាច​ជា​ Courtois, Ivanovic, Cahill, Terry, Luis, Fabregas, Matic, Schürrle, Oscar, Hazard ​និង​ Drogba។
    ប្រវត្តិ​ជួប​គ្នា

    គិត​ជា​រួម​ Manchester United ​និង Chelsea ​ធ្លាប់​បាន​ជួប​គ្នា​១៥២​ដង​មក​ហើយ ពេល​ក្នុង​នោះ Man Utd ​ឈ្នះ​៦៣​ដង​ស្មើ​៤២​ដង​និង​ចាញ់​៤៧​ដង។ ប៉ុន្តែ​២២​ប្រកួត​ចុង​ក្រោយ​ដែល​ Man Utd ​ប៉ះ​ Chelsea ​ក្រុម​បិសាច​ក្រហម​មួយ​នេះ​អាច​ឈ្នះ​តែ​៦​ដង​ប៉ុណ្ណោះ ហើយ​បើ​គិត​ពី​៥​ប្រកួត​ចុង​ក្រោយ​វិញ​ Man Utd ​មិន​ដែល​ឈ្នះ​ Chelsea ​នោះ​ទេ​គឺ​ចាញ់​៣​ស្មើ​២។
    គូ​ផ្សេង​ទៀត​សម្រាប់​យប់​នេះ​គឺ Burnley ប៉ះ Everton ​និង​ Tottenham Hotspur ប៉ះ Newcastle United ​នៅ​ម៉ោង​៨:៣០​នាទី។
    ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Manchester United ១-២ Chelsea។

    • Blogger Comments
    • Facebook Comments
    Item Reviewed: ជំនួប​គ្រូ​និង​សិស្ស​យប់​នេះ យក​ Man Utd ​ឬ​ Chelsea? Rating: 5 Reviewed By: Unknown
    Scroll to Top