• ព័ត៌មានថ្មី

    Thursday, October 2, 2014

    រឿង​បាញ់​ប្រហារ​ ”អ្នក​ការពារ​យុត្តិធម៌​ ” បាន​មក​ដល់​ផ្លាទីនៀម​ហើយ

    នក​ការពារ​យុត្តិធម៌ ឬ The Equalizer ជា​ប្រ​ភេទ​រឿង​បាញ់​ប្រហារ​បាន​​សម្ពោធ​នៅ​ផ្លាទីនៀម​យប់​មិញ​ហើយ​​។ រឿង​នេះ​នឹង​ចាប់​ផ្ដើម​លក់​សំបុត្រ​អោយ​ចូល​ទស្សនា​​ផ្លូវ​ការ​នៅ​ ផ្លាទីនៀម​ ថ្ងៃ​ទី ១ ស្អែកនេះ។



    លោក​ លោក​ ឈុំ ប៊ុនលី បុគ្គលិក​ផ្នែក​ទីផ្សារ ​នៃ​រោងភាពយន្ត Platinum Cineplex បាន​ឲ្យ​ដឹង​ថា​ការ​បាន​​​បើក​សម្ពោធ​ខ្សែភាពយន្ត​​កាល​ពី​​​យប់មិញ​នេះ​ ទស្សនិកជន​​ ដែល អញ្ជើញ​មក​​ទស្សនា គឺ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុង​នោះ​រួមមាន​ អតិថិជន​របស់ Smart ដែល​ឈ្នះ​រង្វាន់​ ពី​កម្មវិធី​លេង​ហ្គេម​តាម​រយៈ Facebookដែរ។

    សាច់រឿង​បាញ់​ប្រហារ​មួយ​នេះ និយាយ​ពី​បុរស​អតីត​កង​កុម្ម៉ង់ដូ​ម្នាក់​ឈ្មោះ​ថា​ Robert McCall ដែល ​គេ​ស្មាន​ថា​ ស្លាប់​បាត់​ទៅ​ហើយ​នោះ​បាន​ចេញ​មុខ​សារ​ជា​ថ្មី ដោយ​សារ​តែ​ជួយ​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​ Teri ចេញ​ពី​ក្រុម​រក​ស៊ី​ផ្លូវ​ងងឹត​រុស្សី​។ លោក ឈុំ ប៊ុនលី និយាយ។

    Robert McCall បាន ​ចូល​និវត្តន៍​ដោយ​ខ្លួន​ឯង​ទៅ​រស់​នៅ​ក្នុង​ជីវភាព​ធម្មតា​មួយ​ព្រោះ​លោក​ មិន​ចង់​សាង​បាបកម្ម​ ដោយ​ការ​សម្លាប់​មនុស្ស​ត​ទៅ​ទៀត​ ប៉ុន្តែ​ភាព​អយុត្តិធម៌​បាន​កើត​ឡើង​នៅ​នឹង​មុខ​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​ធ្វើ​​ឲ្យ​មនុស្ស​ដែល​មាន​ចរិត​ឈឺ​ឆ្អាល​ម្នាក់​នេះ​មិន​អាច​នៅ​ស្ងៀម​ បាន។

    ​ក្រុម​រក​ស៊ី​ផ្លូវ​ងងឹត​រុស្សី​នេះ​ មាន​មេ​ដឹក​នាំ​ម្នាក់​ឈ្មោះ Teddy ដែល​ជា​យោធា​ម្នាក់​មាន​ជំនាញ​ខាង​បាញ់​បោះ​យ៉ាង​សា​ហាវ​ និង ​ឆ្លាតវៃ​ណាស់​ គេ​មាន​លុយ​រាប់​កោដិ ​និង​ កូន​ចៅ​​រាប់​សិប​នាក់​ ប៉ុន្តែ​នៅ​តែ​ចាញ់​ក្រោម​ដៃ​របស់​ Robert McCall តែ​ម្នាក់​ឯង​។

    តើ​ Teri ម្នាក់​នេះ ​មាន​អ្វី​ពិសេស​ដែល​អាច​ឲ្យ Robert McCall​ ចេញ​មុខ​ជួយ?
    តើ Robert McCall កម្ចាត់​ក្រុម​រក​ស៊ី​ផ្លូវ​ងងឹត​រុស្សី​ដែល​មាន​ខ្នង​ក្រាស​ទាំង​ក្នុង​ជួរ ​រដ្ឋាភិបាល​និង​ទាំង​ផ្លូវ​ងងឹត​នេះ​បាន​ដោយ​របៀប​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​បាញ់​ប្រហារ​ ”អ្នក​ការពារ​យុត្តិធម៌​ ” បាន​មក​ដល់​ផ្លាទីនៀម​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top