• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    Toyota ​ឡើង​លេខ​១ ទម្លាក់​​​អាមេរិក​​និង​អាល្លឺម៉ង់​​​​​តាម​ពី​ក្រោយ​

    ក្រុមហ៊ុន​រថយន្ត Toyota ​របស់​ជប៉ុន​ បាន​វ៉ា​ដាច់​ក្រុមហ៊ុន​​​​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ និង​អាមេរិក​ ដោយ​​​លក់​រថយន្ត​​​បាន​ជាង​៧លាន​គ្រឿង​។

    ក្នុង​រយៈ​ពេល​ ៩ខែ​ដើម​ឆ្នាំ​ ២០១៤ នេះ Toyota បាន​​លក់​រថយន្ត​ចេញ​​​បាន​ចំនួន ៧,៦១៥លាន​គ្រឿង​ដោយ​ស៊ី​ដាច់​ក្រុមហ៊ុន ​Volkswagen របស់​អាល្លឺម៉ង់ ​(លក់​បាន​ ៧,៤លាន​គ្រឿង) និង General Motor (GM) របស់​អាមេរិក (លក់​បាន ៧,៣៧២លាន​គ្រឿង)។ ក្នុង​នោះ​រថយន្ត​ដែល​​​​ធ្វើ​ឲ្យ​ Toyota ឡើង​លេខ​មួយ​មាន​​ដូច​ជា Toyota Camry Sedan, Prius និង​​ត្រកូល Lexus ដែល​ពិត​ជា​ពេញ​និយម​ខ្លាំង​​សម្រាប់​អតិថិជន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​ AP។


    TOYOTA Lexus LX 570 (J200) ស៊េរីឆ្នាំ ២០១៤

    2016 Chevrolet Cruze
    (GM) Chevrolet Cruze ស៊េរី​ឆ្នាំ ២០១៦


     Volkswagen Touareg ស៊េរីឆ្នាំ ២០១៤

    ក្រុមហ៊ុន​ផលិត​រថយន្ត GM របស់​អាមេរិក​បាន​បាន​គ្រង​តំណែង​លេខ​មួយ​អស់​រយៈ​កាល១០ឆ្នាំ​មុន​ឆ្នាំ​ ២០០៨ (ជា​ឆ្នាំ​​ដែល Toyota ឡើង​លេខ​មួយ)។ ប៉ុន្តែ​ក្រោយ​មក​បី​ឆ្នាំ​ ពោល​គឺ​ឆ្នាំ ២០១១ GM បាន​ឡើង​លេខ​មួយ​វិញ​ដោយ​ក្រុមហ៊ុន Toyota នៅ​ជប៉ុន​រង​ការ​ខូច​ខាត​ជា​ដំណំ​ដោយ​សារ​តែ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ សូណាមី។ ប៉ុន្តែ​ Toyota បាន​ដណ្ដើម​តំណែង​របស់​ខ្លួន​វិញ​នៅ​ឆ្នាំ ២០១២ រហូត​ដល់​ពេល​បច្ចុប្បន្ន។

    កាល​ពី​ឆ្នាំមុន​ Toyota បាន​លក់​រថយន្ត​របស់​ខ្លួន​បាន​ចំនួន ៩,៩៨លាន​គ្រឿង ​ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​នៅ​អាស៊ី​មួយ​នេះ​ថា​នឹង​បន្ត​លក់​​ ឲ្យ​បាន​ចំនួន​ ១០,២លាន​គ្រឿង។

    កាល​ពី​ដើម​ខែ​តុលា​នេះ​ Toyota បាន​ប្រមូល​រថយន្ត​ប្រមាណ​ជិត ២លាន​គ្រឿង​ត្រឡប់​មក​វិញ​ដោយ​សារ​មាន​បញ្ហា​ហ្វ្រាំង៕ ​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Toyota ​ឡើង​លេខ​១ ទម្លាក់​​​អាមេរិក​​និង​អាល្លឺម៉ង់​​​​​តាម​ពី​ក្រោយ​ Rating: 5 Reviewed By: Unknown
    Scroll to Top