• ព័ត៌មានថ្មី

    Tuesday, October 28, 2014

    អ្នក​​ទិញ MacBook Pro ស៊េរី​ឆ្នាំ ២០១១ ក្អួត​ឈាម​ហើយ​ពេល​នេះ

    ម្ចាស់ MacBook Pro  ​ស៊េរី​ឆ្នាំ ២០១១ ប្រមាណ​ជាង​ ២ម៉ឺន​​នាក់​បាន​ដាក់​ញត្តិ​​តាម​ Online ទាម​ទារ​ឲ្យ​​ Apple ប្រមូល Laptop  របស់​ពួក​គេ​ត្រឡប់​ទៅ​វិញ​ព្រោះ​តែ​​បន្ទះ Motherboard និង Graphic មាន​បញ្ហា​ជា​ញឹក​ញាប់។

    អ្នក​ប្រើ​ប្រាស់​​ចំនួន ២១០០០ នាក់​ដែល​កំពុង​តែ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ​និង​បាន​​​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ Apple ដោះ​ស្រាយ​បញ្ហា​ទៅ​លើ​​​បន្ទះ​ Motherboard​ និង​ Graphic ​ដែល​តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់។ គិត​មក​ត្រឹម​ថ្ងៃ​នេះ​មាន​ចំនួន​ចូល​មើល​​ប្រមាណ១,៧លាន​ដង​ និង​មាន​ញត្តិ​ចំនួន​ជាង៩ពាន់​នៅ​លើ Site “Apple Support” ​ផ្លូវ​ការ​របស់​ Apple  ដែលទាម​ទារ​ឲ្យ​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​នេះ​ធ្វើ​ការ​ជួសជុល​ Laptop របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។


    លោក Mike Calahan ​ដែល​ជា​អ្នក​និពន្ធ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ចំណាយ​ប្រាក់​ ២០០០ដុល្លារ​ដើម្បី​ទិញ MacBook Pro (ស៊េរី​ឆ្មាំ ២០១១)​ តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​ ហើយ​​ទើប​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ទេ​ដែល​ Laptop របស់​គាត់​មាន​បញ្ហា​បែប​នេះ​សឹង​តែ​គ្រប់​ពេល​តែ​ម្តង។


    dfeeeeeeeett tdfed
    ចំនួន​អ្នក​ប្រើ​ប្រាស់ផ្ញើ​សារ​ទៅ​កាន់​ Apple ​​​
    ដោយ​សារ MacBook Pro ស៊េរី​ឆ្នាំ ២០១១​ របស់​ពួកគេ​មាន​បញ្ហា

    ដំបូង​បុរស​រូប​នេះ​គិត​ថា​ប្រហែល​មាន​តែ​រូប​លោក​ទេ​ដែល​ជួប​ប្រទះ​ បញ្ហា​អញ្ចឹង​ តែ​ដល់​ពេល​លោក​ចូល​មើល​ “Apple Support” ទើប​​បាន​ដឹង​ថា​មាន​អ្នក​ប្រើ​ប្រាស់ MacBook Pro ស៊េរី​ឆ្នាំ ២០១១ ជា​ច្រើន​ទៀត​ក៏​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ (មើល​រូប​ខាង​លើ)។

    មក​ទល់​ពេល​នេះ​ម្ចាស់ MacBook Pro ទាំង​អស់​ពុំ​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ Apple នៅ​ឡើយ​ទេ៕​

    មាន​ប្រិយមិត្ត​ណាខ្លះ​កំពុង​ប្រើ  MacBook Pro ស៊េរី​ឆ្នាំ ២០១១? តើ​មាន​ជួប​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ដែរ​អត់?​​​​​​​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​​ទិញ MacBook Pro ស៊េរី​ឆ្នាំ ២០១១ ក្អួត​ឈាម​ហើយ​ពេល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top