• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Iniesta ​ផ្ដួល CR7, Rooney… ឈ្នះ​ពាន Golden Foot Award ឆ្នាំ​២០១៤

    Andres Iniesta ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ Golden Foot Award 2014 ​​បន្ទាប់​ពី​​ផ្ដួល​ Cristiano Ronaldo, Wayne Rooney, Andrea Pirlo, Thierry Henry ​និង​កីឡាករ​ច្រើន​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ប្រជែង​ពាន​ រង្វាន់​នេះ។


    Iniesta កាន់​ពាន Golden Foot Award

    នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់ ​Iniesta ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ ហើយ​​ក៏​ក្លាយ​ជា​កីឡាករ​ដំបូង​របស់​ Barcelona ​ផង​ដែរ​ ដែល​អាច​ឈ្នះ​ពាន​មួយ​នេះ។ ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ពាន​រង្វាន់​ Golden Foot Award ​គឺ​ត្រូវ​ឱ្យ​អ្នក​កាសែត​ជ្រើស​យក​កីឡាករ​១០​នាក់​ដើម្បី​មក​ប្រជែង​គ្នា​ ដោយ​ពឹងផ្អែក​ទៅ​លើ​អាកប្បកិរិយា​ និង​សមិទ្ធិ​ផល​នៃ​កីឡាករ​នោះ​អាច​ធ្វើ​បាន។ ចំណែក​លក្ខខ័ណ្ឌ​នៃ​ការ​ជ្រើស​រើស​គឺ​យក​តែ​កីឡាករ​ណា​ដែល​មាន​អាយុ​ពី​២៨​ ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។
    foot
    ខ្សែ ​បម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ចូល​លេង​នៅ​ Barcelona ​តាំង​ពី​ឈុត​យុវជន​មក​ម៉្លេះ​នៅ​ឆ្នាំ​១៩៩៦​ហើយ​បាន​ចូល​លេង​នៅ​ឈុត​ធំ​នៅ​ ឆ្នាំ​២០០២។ រយៈ​ពេល​១២​ឆ្នាំ​មក​នេះ​កីឡាករ​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ U15 ​មក​នេះ​អាច​ជួយ​អ្នក​មាន​បុណ្យ​ឈ្នះ​ La Liga ​៦​ដង, Copa de Rey ​២​ដង, Spanish Super Cup ​៦​ដង, ​UEFA Champions League ​៣​ដង, UEFA Super Cup ​២​ដង​និង​ FIFA Club World Cup ​ម្ដង៕
    inesta1
    in2
    in3
    Iniesta ជាមួយ​ភរិយា Anna Ortiz
    • Blogger Comments
    • Facebook Comments
    Item Reviewed: Iniesta ​ផ្ដួល CR7, Rooney… ឈ្នះ​ពាន Golden Foot Award ឆ្នាំ​២០១៤ Rating: 5 Reviewed By: Unknown
    Scroll to Top