• ព័ត៌មានថ្មី

    Saturday, October 18, 2014

    Mourinho ​អន់​ចិត្ត​នឹង​អេស្ប៉ាញ ពេល Costa ​​​មក​វិញ​របួស

    លោក Jose Mourinho ​មិន​សូវ​ជា​ពេញ​ចិត្ត​ជា​មួយ​ខាង​សហព័ន្ធ​កីឡា​​បាល់ទាត់​​អេស្ប៉ាញ​ ប៉ុន្មាន​ទេ ដោយ​សារ​ខ្សែ​ប្រយុទ្ធ​សំណព្វ​ចិត្ត​របស់​លោក Diego Costa ត្រលប់​មក​វិញ​ដោយ​មាន​របួស​សរសៃ​ពួរ​ត្រូវ​សម្រាក​យ៉ាង​តិច​៣​សប្ដាហ៍​ មិន​អាច​លេង​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​បាន​ទេ។

    mourinho

    អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ធ្លាប់​បាន​ទាក់ទង​ទៅ​គ្រូ​ បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Vicente del Bosque ​ម្ដង​​ហើយ​រឿង​លោក​ចង់​ឱ្យ​ Costa ​សម្រាក​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ទាន់​ជាសះស្បើយ​ពេញ​លេញ។ ប៉ុន្តែ​ត្រូវ​បាន​ខាង​ក្រុម​ជម្រើស​ជាតិ​ច្រាន​​ចោល​ និង​ខាង​ Costa ​ផ្ទាល់​ក៏​អះអាង​ថា​ខ្លួន​គេ​អាច​ចូល​លេង​បាន​ដែរ ប៉ុន្តែ​ជា​អកុសល​ការ​ត្រលប់​មក​វិញ​របស់​គេ​ គឺ​នាំ​មក​ជាមួយ​​នូវ​​របួស​ដូច​ខាង​ Chelsea ​រំពឹង​ទុក។

    ចំពោះ​រឿង​ Costa ​មាន​របួស​នោះ​ អតីត​អ្នក​ចាត់ការ​ Real Madrid ​ខាង​លើ​បាន​និយាយ​ថា៖ “កីឡាករ​នៅ Chelsea ​ទាំង​អស់​មាន​សិទ្ធិ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​រៀង​ៗ​ខ្លួន​ ហើយ​យើង​ក៏​សប្បាយ​ចិត្ត​នឹង​ឱ្យ​គេ​ទៅ​ដែរ​ ប្រសិន​បើ​ពួកគេ​ទៅ​ដោយ​គ្មាន​របួស​ហើយ​មក​វិញ​ដោយ​គ្មាន​របួស​ដែរ។ វា​មិន​សម​នោះ​ទេ​ ប្រសិន​បើ​ពួកគេ ​(ក្រុម​ជម្រើស​ជាតិ) ​មាន​កម្លាំង​ហើយ​ក្រុម​យើង​វិញ​គ្មាន​កម្លាំង​​ពេល​ប្រកួត​នោះ​”។



    ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​តែ​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ខាងលើ​ ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ពេល​មក​លេង​នៅ Chelsea ​ដោយ​រក​បាន​៩​គ្រាប់​ហើយ​ក្នុង​៧​ប្រកួត​កន្លង​មក។ ខណៈ​ដែល​លោក Mourinho ​វិញ​ត្រូវ​ដឹក​នាំ​ក្រុម​តោ​ខៀវ​ទៅ​សួរ​សុខ​ទុក្ខ​ Crystal Palace ​នៅ​ថ្ងៃ​សៅរ៍​នេះ​ម៉ោង​៩​យប់​ដោយ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ដូចជា Ramires, Andre Schurrle, John Obi Mikel , Didier Drogba ​និង​ Costa នេះ​ជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​អន់​ចិត្ត​នឹង​អេស្ប៉ាញ ពេល Costa ​​​មក​វិញ​របួស Rating: 5 Reviewed By: Unknown
    Scroll to Top