• ព័ត៌មានថ្មី

    Friday, October 10, 2014

    កូន​ស្រី Bill Gates ស្អាត​ដាច់​​គេ ក្នុង​ចំណោម​កូនស្រី​កំពូលមហា​សេដ្ឋី​ទាំ

    បើ​និយាយ​ពី​រឿង​​​តំណែង​មហាសេដ្ឋី​ពិភពលោក លោក Carlos Slim Helu សញ្ជាតិ​​ម៉ិកស៊ីកូ បាន​ឈរ​​លេខ​រៀង​ទី១ ក្នុង​កំណត់​ត្រា​ទឹកប្រាក់​ ៨១,៦ពាន់​លាន​ដុល្លារអាមេរិក ចំណែក​លោក Bill Gates មានត្រឹម​តែ ​៨០,៥ពាន់​លាន​ដុល្លារ​ ​ក្ដាប់​​តំណែង​​លេខ២។

    តែ​បើនិយាយ​​ពី​កូន​ស្រី​វិញ Gates មិន​ចាញ់​គេ​ឡើយ។ ក្នុង​ចំណោម​កូន​ស្រី​របស់​មហាសេដ្ឋី​​​កំពូល​ទាំង​១០​ លើ​លោក គ្មាន​នរណា​ម្នាក់​អាច​ប្រៀបផ្ទឹម​ ជាមួយ​កូន​ស្រី​រាជិនី​សម្រស់ របស់​លោកបាន​ឡើយ នៅ​ឆ្នាំ​២០១៤​នេះ។

    ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates មាន​កូន​បី​នាក់ ស្រី​ពីរ​នាក់​ឈ្មោះ Jennifer Katharine Gates កើត​​ឆ្នាំ ១៩៩៦ ​និង Phoebe Adele Gates កើត​ឆ្នាំ​២០០២ ខណៈ​ប្រុស​មាន​ឈ្មោះ Rory John Gates កើត​នៅ​ឆ្នាំ​១៩៩៩។

    ទោះ​បីជា​មហាសេដ្ឋី​រូប​នេះ មាន​កូន​ស្រី​ដល់​ទៅ​ពីរ​នាក់​ តែ​​បើ​មើល​លើ​គេហទំព័រ​បរទេស​​មួយ​​ បាន​បង្ហាញ​ថា​ នាង Jennifer Katharine Gates មាន​សម្រស់​ស្អាតដាច់គេ ប្រៀប​ដូច​ជា​ទេពអប្សរចុះ​ពីឋានសួគ៌។ សូម​មើល​រូប Jennifer ដូច​ខាងក្រោម៖




    bill_daughter_fake
    Bill+gates+daughter+_83c3a53e795f2d03f265b5be3887e149
    jennifer_katharine_gates_and_amir_alipour_2_by_jenniferkatharine-d4fj9cv
    នាង Jennifer Katharine Gates និង​ស្វាមី

    ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង១០ មាន​បុគ្គល​ខ្លះ​​មាន​តែ​កូនប្រុស ​ដូចជាលោក Carlos Slim Helu ចំណែក​ឯ​មហាសេដ្ឋី​ខ្លះ​មាន​កូន​ស្រី​ តែ​នៅ​ក្មេង​ពេក​ ​ឬចាស់​ពេកជា​ដើម៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កូន​ស្រី Bill Gates ស្អាត​ដាច់​​គេ ក្នុង​ចំណោម​កូនស្រី​កំពូលមហា​សេដ្ឋី​ទាំ Rating: 5 Reviewed By: Unknown
    Scroll to Top