• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Van Persie ​ការពារ​គ្រូ​ថ្មី​ហុល្លង់​ Guus Hiddink

    Robin van Persie ​នៅ​តែ​និយាយ​ការ​ពារ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​លោក Guus Hiddink ​ទោះ​ជា​គ្រូ​បង្វឹក​រូប​នេះ​ដឹក​នាំ​ក្រុម​ចាញ់​៣ ​ឈ្នះ​១​ ក្នុង​ចំណោម​៤​ប្រកួត​កន្លង​មក​ក៏​ដោយ។



    ទោះ​ជា​មាន​មតិ​ជា​ច្រើន​បាន​ឱ្យ​យោបល់​ថា​គួរ​តែ​ដូរ​គ្រូ​បង្វឹក​ថ្មី​ នេះ​ចោល​ក៏​ដោយ​ ក៏​ខ្សែ​ប្រយុទ្ធ​ Van Persie ​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​លោក Hiddink ​ដដែល​។ លើស​ពី​នេះ​ទៅ​ទៀត​កីឡាករ​វ័យ​៣១​ឆ្នាំ​​បាន​​និយាយ​ថា៖ “វា​មិន​ស្មើ​ភាព​ទេ​ប្រសិន​បើ​យើង​បណ្ដេញ​ Hiddink ​និង​បុគ្គលិក​គាត់​ចោល​នៅ​ពេល​នេះ។​គាត់​ជា​គ្រូ​បង្វឹក​ល្អ។ យើង​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ហើយ​ក្នុង​ការ​ប្រកួត​យប់​មិញ។ អ៊ីស្លង់​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ​ស្រប​ពេល​ដែល​យើង​មាន​កំហុស”។

    ម្ចាស់​កំណត់ត្រា​ស៊ុត​បញ្ចូល​​​ទី​ច្រើន​បំផុត​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ “ក្រុម ​ទាំង​មូល​មាន​កំហុស​ច្រើន​ណាស់ ​គ្រប់​តំបន់​ទាំង​អស់​ពេល​ប្រកួត​យប់​មិញ ​នេះ​មិន​អាច​បន្ទោស​តែ​គ្រូ​បង្វឹក​បាន​ទេ។ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​លើ​គាត់ ហើយ​យើង​កុំ​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់ ក្រុម​ទាំង​មូល​ត្រូវ​ព្យាយាម​បន្ថែម​ កុំ​អស់​សង្ឃឹម​ឱ្យ​សោះ”។

    Guus-Hiddink
    លោក Hiddink

    Hiddink ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​ហុល្លង់​បន្ទាប់​ពី​លោក Louis van Gaal ​ទៅ​ដឹក​នាំ​ Manchester United ក្រោយ​ចប់​ព្រឹត្តិការណ៍​ World Cup ២០១៤។ ៤​ប្រកួត​របស់​ហុល្លង់​គិត​ចាប់​តាំង​ពី​គ្រូ​បង្វឹក​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ មក​ដឹក​នាំ​ទើប​តែ​ស្គាល់​ជ័យ​ជម្នះ​ម្ដង​ប៉ុណ្ណោះ។ ក្រោយ​ចាញ់​អ៊ីស្លង់​២-០​យប់​មិញ​ ​គឺ​កាន់​តែ​ដាក់​សម្ពាធ​ទៅ​លើ​គ្រូ​បង្វឹក​ថ្មី​នេះ​ ហើយ​មាន​មតិ​ជា​ច្រើន​ទៀត​ហ៊ាន​និយាយ​ដល់​ទៅ​ដក​ហូត​តំណែង​លោក​ទៀត​ផង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Persie ​ការពារ​គ្រូ​ថ្មី​ហុល្លង់​ Guus Hiddink Rating: 5 Reviewed By: Unknown
    Scroll to Top