• ព័ត៌មានថ្មី

    Friday, October 24, 2014

    Ancelotti ​ថា​អត់​ Bale ​ស៊យ​ហើយ​ពេល​ប៉ះ Barcelona

    អ្នក​ចាត់​ការ​ក្រុម Real Madrid ​លោក Carlos Ancelotti ​បាន​និយាយ​ថា​ការ​អវត្តមាន​កីឡាករ Gareth Bale ​ក្នុង​ជំនួប​ EL Clasico ​នា​ចុង​សប្ដាហ៍​នេះ​ គឺ​ពិត​ជា​រឿង​មិន​ល្អ​ទេ​សម្រាប់​ក្រុម​ទាំង​មូល។

    គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​បាន​និយាយ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម ​យក​ជ័យ​ជម្នះ​ក្នុង​ដី​ Liverpool ​៣-០ ​ថា៖ “ពេល​ជួប​ Barca ​នៅ​ចុង​សប្ដាហ៍​នេះ​ យើង​នឹង​ត្រូវ​អវត្តមាន​មនុស្ស​សំខាន់​ម្នាក់​ដែល​មាន​តួនាទី​ការពារ​ផង ​និង​ប្រយុទ្ធ​ផង។ Bale ​ជា​មនុស្ស​សំខាន់​ណាស់​នៅ​ក្នុង​ក្រុម​ទាំង​មូល​ពីព្រោះ​គាត់​មាន​សមត្ថភាព ​អាច​លេង​បាន​គ្រប់​ទីតាំង​ទាំង​អស់​នៅ​លើ​ទីលាន។ ការ​អវត្តមាន​គាត់​មិន​មែន​ជា​រឿង​ល្អ​ទេ​ ​យើង​ត្រូវ​តែ​រក​មនុស្ស​ដែល​សាកសម​បំផុត​សម្រាប់​ជំនួស​គាត់ ហើយ​ម្នាក់​នោះ​មែន​តែ Isco ​នេះ​ហើយ ”។

    ancelotti

    ក្នុង​ជំនួប​ El Clasico ​ដែល​ចាប់​ផ្ដើម​នៅ​យប់​ថ្ងៃ​សៅរ៍​ម៉ោង​១១:០០​នោះ​ ខាង​ក្រុម​ Real Madrid ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​ Gareth Bale ​ដោយសារ​មាន​របួស​ត្រង់​ត្រគាក​ ស្រប​ពេល​ដែល​ខាង​ Barcelona ​វិញ​នោះ​នឹង​មាន​សមាជិក​ថ្មី​ម្នាក់​ទៀត​មក​បន្ថែម​កម្លាំង​គឺ Luis Suarez ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ancelotti ​ថា​អត់​ Bale ​ស៊យ​ហើយ​ពេល​ប៉ះ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top