• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Lenovo ចេញ ​Laptop ស៊េរី​ថ្មី​មាន​រាង​ឡូយ​និង​ស្ដើង​ជាង MacBook Air

    ក្រុមហ៊ុន​​ផលិត​កុំព្យូទ័រ​​ចិន​Lenovo បាន​ចេញ​Laptop កូន​កាត់​ស៊េរី​ថ្មី​ឈ្មោះ​Yoga 3 Pro មាន​រាង​ស្ដើង​​​ហើយ​ស្រាល​ដែល​អាច​ប្រើ​ជា​Tablet ក៏បាន។

    Yoga 3 Pro ត្រូវ​បាន​រចនា​ឡើង​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដែល​​និយម​Laptop​មាន​រាង​ ស្ដើង​។ លើស​ពី​នេះ​កន្លែង​បត់​(ត្រចៀក​)​ របស់Laptop មួយ​នេះ​ផលិត​ពី​លោហៈ​ធាតុ​ពិសេស​ដែល​អាច​ឲ្យ​ប្រិយមិត្ត​បត់​បែន​បាន​ក្នុង ​កម្រិត​៣៦០​ដឺក្រេ។ ដូច្នេះ​ពេល​ដែល​ប្រិយមិត្ត​ចង់​ប្ដូរ​វា​ទៅ​ជា​Tablet​នោះ​គ្រាន់​តែ​បត់​ វា​ត្រឡប់​ទៅ​ក្រោយ​​ នោះ​អ្នក​នឹង​អាច​ប្រើ​វា​ជា​Tablet បាន​ដោយ​គ្មាន​បញ្ហា។ Yoga 3 Proលក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ក្នុង​តម្លៃ​១៣៥០ដុល្លារ។


    laptop-panel05

    **លក្ខណៈ​លម្អិត​របស់​Yoga 3 Pro៖ -Processor ​: Intel Core M-70
    -Memory ទំហំ​ធំ​បំផុត​ 512GB និងRAM 8GB
    -ប្រព័ន្ធ​ប្រតិបត្តិការ: Windows 8.1 Pro
    -ទំហំ​(បxទ.ទ) ២៩៩,៧២ម.មx២២៨ម.ម និង​មាន​កម្រាស់ ១២,៧ម.ម
    -ទម្ងន់​ ១,១៨គីឡូក្រាម​ស្រាល​ជាង​​MacBook Air អេក្រង់​១៣អ៊ីញ​(មាន​ទម្ងន់​ ១,៣៤គីឡូក្រាម​)
    -អេក្រង់​ទំហំ ១៣,៣អ៊ីញ​មាន​ភាព​ច្បាស់​​ក្នុង​កម្រិត​QHD និង​មាន​Resolution 3200×1800 pixels
    -ថាមពល​ថ្ម​អាច​កាន់​បាន​៩ម៉ោង​
    -ដំណ​ភ្ជាប់(​Connectivity): មាន​WiFi (802.11 A/C), Bluetooth 4៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Lenovo ចេញ ​Laptop ស៊េរី​ថ្មី​មាន​រាង​ឡូយ​និង​ស្ដើង​ជាង MacBook Air Rating: 5 Reviewed By: Unknown
    Scroll to Top