• ព័ត៌មានថ្មី

    Monday, October 27, 2014

    ក្តារ​ចុច​ស្រោប​អាលុយ​មីញ៉ូម​សម្រាប់​ iPad Air ឡូយ​អស់​ស្ទះ

    ក្រុមហ៊ុន​ Brydge បាន​ចេញ​ក្ដារ​ចុច​ស្រោប​ដោយ​អាលុយមីញ៉ូម​​យ៉ាង​ឡូយ​ឈ្មោះ BrydgeAir សម្រាប់​ iPad Air គ្រប់​ស៊េរី​ដែល​អាច​ប្រែ​ក្លាយ​ iPad Air  ទៅ​ជា​ Laptop ។



    BrydgeAir ​អាច​ភ្ជាប់​ទៅ​នឹង​ iPad Air បាន​ដោយ​ប្រើ​ប្រព័ន្ធ ​​Bluetooth 4.0។ ក្ដារ​ចុច​មួយ​នេះ​មាន​ Speaker ចំនួន​ពីរ​សម្រាប់​ភ្ជាប់​ពី​ iPad Air ដែល​អាច​ផ្ដល់​សំឡេង​​មាន​គុណភាព​ខ្ពស់​​និង​មាន​ពន្លឺ​ចេញ​ពី​ Key ​ដែល​ងាយ​ស្រួល​សម្រាប់​ការ​ប្រើ​ប្រាស់​ពេល​យប់​ ហើយ​អ្នក​ក៏​អាច​បត់​បែន Tablet របស់​អ្នក​បាន​ក្នុង​កម្រិត ១៨០ដឺក្រេ​ដោយ​មិន​មាន​បញ្ហា។ ​​ចំណែក​ឯ​ថ្ម​របស់​វា​អាច​កាន់​បាន​រហូត​ដល់​ទៅ​​៣ខែ​ឯណោះ។ ​​

    ក្ដារ​ចុច​ BrydgeAir​​ មាន​បី​​ពណ៌ ទឹក​ប្រាក់​ ពណ៌​មាស​ និង​ពណ៌​ប្រផេះ​សម្រាប់​តម្រូវ​​នឹង​ពណ៌ ​iPad Air ទាំង​ស៊េរី​ចាស់​នឹង​ស៊េរី​ថ្មី​ហើយ​វា​ត្រូវ​បាន​ដាក់​លក់​លើ​​អ៊ីនធឺណិត​ ក្នុង​តម្លៃ ១៨៩ដុល្លារ​​តាម​រយៈ Link មួយ​នេះ៕​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្តារ​ចុច​ស្រោប​អាលុយ​មីញ៉ូម​សម្រាប់​ iPad Air ឡូយ​អស់​ស្ទះ Rating: 5 Reviewed By: Unknown
    Scroll to Top