• ព័ត៌មានថ្មី

    Friday, October 31, 2014

    ទម្លាប់​​ពេល​ព្រឹក​របស់​កំពូល​បុគ្គល​បច្ចេកវិទ្យា​ទាំង​ ៥

    មាន​ដែល​ចង់​ដឹង​ទេ​ថា ​រាល់​ព្រឹក​បុគ្គល​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ធ្វើ​អ្វី​ខ្លះ?​​ ប្រហែល​ជា​មាន​អ្វី​ខុស​ពី​មនុស្ស​ធម្មតា​ហើយ​មើល​ទៅ​ ទើប​ធ្វើ​ឲ្យ​ពួក​​គាត់​សម្រេច​សមិទ្ធផល​បាន​ច្រើន​បែប​នេះ។ ​ឥលូវ​មើល​ទម្លាប់​បុគ្គល​ខ្លាំង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​ ៦។

    ១ ​លោកស្រី Padmasree Warrior ​​ប្រធាន​បច្ចេកទេស​ និង​យុទ្ធសាស្ត្រ​របស់​ Cisco


    ​​​មិន​ដឹង​ថា​អាច​ហៅ​ថា ​អ្នក​ក្រោក​ពី​ព្រលឹម​ខ្លាំង​ ឬ​អត់​ទេ ​ព្រោះ​រាល់​ថ្ងៃ​លោក​ស្រី​ភ្ញាក់​នៅ​ម៉ោង​ ៤ និង​ ៣០ ​នាទី​ព្រឹក។ ​លោក​ស្រី​ត្រូវ​ចំណាយ​ពេល​ ១ ​ម៉ោង​ដើម្បី​អាន​អ៊ីមែល​ ​​មើល​ព័ត៌មាន​ ​​ហាត់ប្រាណ ​​​និង​រៀបចំ​កូនៗ​ឲ្យ​បាន​រួចរាល់​ត្រៀម​ទៅ​សាលារៀន។ ​​លោក​ស្រី​​ទៅ​ដល់​កន្លែង​ធ្វើការ​យ៉ាង​យូរ​បំផុត​​ម៉ោង​ ៨ និង​ ៣០ ​នាទី។

    ២​ លោក​ David Karp ​​ស្ថាបនិក​ Tumblr

     David Karp

    ស្ថាបនិក​វ័យ ២៨ ​ឆ្នាំ​​មិន​បាន​ឆែក​អ៊ីមែល​របស់​ខ្លួន​ទេ​​រហូត​ដល់​ម៉ោង​ប្រហែល ​៩ ​និង​ ៣០ ​​នាទី​​ពេល​ដែល​គាត់​ទៅ​ដល់​ Office ​ទើប​​បើក​មើល។ ​​​គាត់​មាន​ទស្សនៈ​ថា ​មិន​គួរ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​ការ​ឆែក​អ៊ីមែល​ដូច​អ្វី​ដែល​នាយក​ ប្រតិបត្តិ​ជាច្រើន​ផ្សេង​ទៀត​ធ្វើ​​ទេ។ ​​លោក​ធ្លាប់​លើក​ឡើង​ប្រាប់​ទស្សនាវដ្ដី​ Inc. ​ថា៖ ​”អាន​អ៊ីមែល​នៅ​ផ្ទះ​មិន​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​​​ ​និង​ទទួល​បាន​ផ្លែផ្កា​ទេ។ ​ប្រសិន​បើ​មាន​អ្វី​សំខាន់​ដែល​ត្រូវ​ការ​ខ្ញុំ ​ប្រាកដ​ជា​មាន​អ្នក​ Call ​ឬ​ផ្ញើ​សារ​មក​ខ្ញុំ​មិន​ខាន”។

    ​​​
    ៣ ​លោក ​Steve Jobs ​​អតីត​នាយក​ប្រតិបត្តិ​ Apple

     Steve Jobs

    Jobs ​ចំណាយ​ពេល​ព្រឹក​របស់​លោក​ ​វាយតម្លៃ​ការងារ​ ​និង​គោលដៅ​ជីវិត​ឡើង​​វិញ។ ​​ក្នុង​សន្ទរកថា​​របស់​លោក​ទៅ​កាន់​​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ សាកលវិទ្យាល័យ​ Stanford ​​​អតីត​ស្ថាបនិក​ក្រុមហ៊ុន​ Apple ​​បាន​និយាយ​ថា៖ ​”សម្រាប់​រយៈពេល​ ៣៣ ​ឆ្នាំ​មក​នេះ​ ​ខ្ញុំ​ឆ្លុះ​កញ្ចក់​រាល់​ព្រឹក ​​និង​សួរ​ខ្លួន​ឯង “បើ​សិន​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​ខ្ញុំ ​តើ​ខ្ញុំ​​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នឹង​ធ្វើ​នៅ​ថ្ងៃ​នេះ​ទេ? ​ហើយ​បើ​ចម្លើយ​គឺ​ទេ​ ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​វា​ចេញ”។

    ៤​ លោកស្រី​ Marissa Mayer ​នាយក​ប្រតិបត្តិ​ Yahoo
     Marissa Mayer

    លោកស្រី​ក៏​ជា​អ្នក​ភ្ញាក់​ព្រលឹម​ម្នាក់​ ដែរ។ ​គេ​​មិន​ច្បាស់​ថា ​លោក​ស្រី​ងើប​ម៉ោង​ប៉ុន្មាន​ឲ្យ​ប្រាកដ​ទេ ​តែ​លោក​ស្រី​ធ្លាប់​លើក​ឡើង​ថា ​​លោក​ស្រី​មិន​ត្រូវ​ការ​សម្រាក​ច្រើន​ទេ​គឺ​ចន្លោះ​ពី ​៤ ​ទៅ​ ៦ ​ម៉ោង​ប៉ុណ្ណោះ។ ​​ក្បាល​ម៉ាស៊ីន​របស់​ Yahoo ​រូប​នេះ​ក៏​ធ្លាប់​បាន​គូស​បញ្ជាក់​ដែរ​ថា ​​អ្នក​អាច​មាន​ពេល​វេលា​ធ្វើ​ការ​ ១៣០ ​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ន​ប្រសិន​បើ​អ្នក​ចេះ​ងូត​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ។

    ៥ ​លោកស្រី ​Alexa Von Tobel ​នាយក​ប្រតិបត្តិ ​និង​ស្ថាបនិក​​នៃ​ LearnVest

     Alexa Von Tobel

    ​​​​​​​​​​Von Tobel ​​ក៏​គាំទ្រ​ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ​មុន​ពេល​ឈាន​ទៅ​សម្រេច​ការងារ​ដែល​បាន​ត្រៀម​ទុក​ពី​យប់។ ​​​ស្ត្រី​វ័យ​ ៣១ ​ឆ្នាំ​រូប​នេះ​​បញ្ជាក់​ថា ​​​ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ​មាន​កម្លាំង​ពលំ​​មួយ​ថ្ងៃ​ពេញ។ ​​លោកស្រី​ចូលចិត្ត​ធ្វើ​ការងារ​លំបាក​មុន ​ពិសេស​ការងារ​ដែល​លោកស្រី​បាន​ដាក់​ជា​អាទិភាព​ពី​យប់។
    ​​ចុះ​អ្នក​ភ្ញាក់​ពី​គេង​ម៉ោង​ប៉ុន្មាន ​ហើយ​ធ្វើ​អ្វី​មុន​គេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទម្លាប់​​ពេល​ព្រឹក​របស់​កំពូល​បុគ្គល​បច្ចេកវិទ្យា​ទាំង​ ៥ Rating: 5 Reviewed By: Unknown
    Scroll to Top