• ព័ត៌មានថ្មី

    Thursday, October 9, 2014

    Messi, Neymar, Di Maria, Oscar… មក​ដល់​អាស៊ី​ហើយ

    Messi, Neymar, Di Maria, Willian, Oscar និង​កីឡាករ​ល្បីៗ​ជា​ច្រើន​ទៀត​​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​អាហ្សង់ទីន បាន​មក​ដល់​​ទ្វីប​អាស៊ី​ហើយ គឺ​ប្រទេស​ចិន​ ​ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​ដណ្ដើម​ពាន​ Superclascico de las Americas រវាង​ប្រទេស​ជើង​ខ្លាំង​ក្នុង​តំបន់​អាមេរិកឡាទីន​ទាំង​២ នា​​ថ្ងៃ​សៅរ៍​​នេះ។



    គ្រាន់​តែ​មក​ដល់​ព្រលាន​យន្តហោះ​ភ្លាម​ ក្រុម​​កីឡាករ​នៃ​ប្រទេស​ទាំង​២ ត្រូវ​បាន​​​អ្នក​គាំទ្រ​យ៉ាង​ច្រើន​នៅ​ចោមរោម​​ទទួល តាំង​ពី​នៅ​ព្រលាន​​យន្តហោះ​រហូត​ដល់​សណ្ឋាគារ។

    ​នៅ​ពេល​ប្រកួត​ទល់​នឹង​ប្រេស៊ីល​នៅ​ទីក្រុង​ប៉េកាំង​ចប់ អាហ្សង់ទីន​នឹង​បន្ត​​ទៅ​ទីក្រុង​ហុងកុង​បន្ត​ទៀត ​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​នៅ​តំបន់​អាស៊ី​របស់​ពួកគេ។ ​​នៅ​ខែ​វិច្ឆិកា​ក្រោយ​ ក្រុម​លោក​ Gerardo Martino ​​ក៏​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ព័រទុយហ្គាល់​នៅ​​កីឡដ្ឋាន Old Trafford ​ ​ផង​ដែរ។

    ការ​ប្រកួត​រវាង​ប្រេស៊ីល និង​អាហ្សង់ទីន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ម៉ោង ៧:០៥នាទី​យប់​ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

    messi
    ក្រុម​អ្នក​គាំទ្រ ចោមរោម Messi
    neymar
    Neymar ក៏​ទទួល​ការ​ចោមរោម​មិន​ចាញ់ Messi ដែរ
    argentina
    Angel di Maria របស់​អាហ្សង់ទីន
    argentina1
    Gonzalo Higauin និង Marcos Rojo
    argentina2
    ទិដ្ឋភាព​អ្នក​គាំទ្រ​ស្វាគមន៍ Messi
    brazil
    លោក Dunga គ្រូ​បង្វឹក​ក្រុម​ប្រេស៊ីល
    brazil1
    Neymar, Willian និង Oscar
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi, Neymar, Di Maria, Oscar… មក​ដល់​អាស៊ី​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top