• ព័ត៌មានថ្មី

    Saturday, October 25, 2014

    Victor Valdes ចូល​ហាត់​នៅ Man Utd ត្រៀម​បង្ក​ភាព​ភ្ញាក់​ផ្អើល

    Victor Valdes បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ​របស់ Manchester United នៅ​ទីលាន​ហ្វឹកហាត់ Carrington កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ហើយ​អាច​នឹង​ចុះ​កុងត្រា​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ Old Trafford ក្នុង​រយៈ​ពេល​២សប្ដាហ៍​ទៀត។

    valdes
    Valdes ធ្វើដំណើរ​ដល់ ទីលាន​ហ្វឹកហាត់​របស់ Man Utd

    ​​អតីត​អ្នក​ចាំទី​យូរ​ឆ្នាំ​របស់​ Barcelona ដែល​បច្ចុប្បន្ន​ជា​កីឡាករ free agent (មិន​ជាប់​កុងត្រា) ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ពិភាក្សា​ជាមួយ​អ្នក​ចាត់ការ​បិសាច​ក្រហម Louis van Gaal ទាក់ទង​នឹង​រឿង​កុងត្រា។ ចំណែក​ទីភ្នាក់ងារ​របស់​រូប​គេ​ ក៏​កំពុង​ជួប​និយាយ​ជាមួយ​បុគ្គល​សំខាន់​ផ្សេង​ទៀត​នៅ​ក្នុង​ក្លិប​ទាក់ទង​ នឹង​រឿង​នេះ​ដែរ។

    របួស​ជង្គង់​របស់​អ្នក​ចាំទី​វ័យ​៣២ឆ្នាំ​រូប​នេះ កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រុម​គ្រូ​ពេទ្យ​របស់ Man Utd មុន​ការ​ចុះ​កិច្ច​សន្យា​ជា​ផ្លូវការ។ មុន​សម្រេច​ចិត្ត​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បិសាច​ក្រហម Valdes ក៏​ត្រូវ​​ត្រូវ​បាន Liverpool និង Bayern Munich ចាប់អារម្មណ៍​ផង​ដែរ។

    valdes2
    Valdes របួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​មិនា​

    Valdes បាន​ចូល​លេង​ឲ្យ​តែ​ក្លិប​ Barcelona មួយ​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ​២០០២ ដល់​២០១៤ ដោយ​ចូល​លេង​បាន​ដល់​ទៅ​៥៣៥ប្រកួត។ អ្នក​ចាំ​ទី​ដែល​អាច​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ ២០ប្រកួត​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​អ្នក​ចាំទី​ល្អ​ប្រចាំ​ La Liga ៥ដង និង​ជាប់​ជា​អ្នក​ចាំ​ទី​ដែល​ចូល​លេង​បាន​ច្រើន​​ប្រកួត​ជាង​គេ​ប្រចាំ​ ប្រវត្តិសាស្រ្ដ​ Barca ផង​ដែរ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: Victor Valdes ចូល​ហាត់​នៅ Man Utd ត្រៀម​បង្ក​ភាព​ភ្ញាក់​ផ្អើល Rating: 5 Reviewed By: Unknown
    Scroll to Top