• ព័ត៌មានថ្មី

    Thursday, October 9, 2014

    Ozil របួស​ មិន​អាច​​លេង​ឱ្យ​ Arsenal ​និង​អាល្លឺម៉ង់​រហូត​ដល់​ឆ្នាំ​២០១៥

    Mesut Ozil ​នឹង​​មិន​អាច​លេង​ឱ្យ​ក្រុម​កាំភ្លើង​ធំ ​Arsenal ​និង​ក្រុម​​​ជម្រើស​ជាតិ​អាល្លឺម៉ង់​  រយៈ​ពេល​​១២​សប្ដាហ៍ ឬ​អាច​និយាយ​បាន​ថា​រហូត​ដល់​ចប់​ឆ្នាំ​២០១៤​​​ ដោយសារ​បញ្ហា​​របួស​ជង្គង់។

    ​សហព័ន្ធ​​បាល់ទាត់​អាល្លឺម៉ង់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ថា​៖ “​ឆ្លង​កាត់​ការ​​ត្រួត​ពិនិត្យ​ជង្គង់​របស់​ Ozil ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ផ្នែក​ខ្លះ​នៃ​ឆ្អឹង​ជង្គង់​របស់​គេ​បាន​បាក់។ របួស​នេះ​ត្រូវ​ប្រើ​ពេល​សម្រាក​ព្យាបាល​៦​សប្ដាហ៍ ហើយ ​Ozil ​ នឹង​មិន​បាន​ចូល​លេង​ពី១០​ទៅ​១២​សប្ដាហ៍ ​ទើប​របួស​ជាសះស្បើយ”។

    ចំណែក​ខាង​ Arsenal ​វិញ​​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែរ​ថា៖ “​វា​ដូច​ជា​លឿន​ពេក​ក្នុង​ការ​ប្រាប់​ពី​រយៈ​ពេល​ដែល​ Ozil ​ត្រូវ​ព្យាបាល។ ប្រសិន​បើ​ការ​ពិនិត្យ​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន​នោះ​ ​មាន​ន័យ​ថា​រូប​គេ​ត្រូវ​ខក​ខាន​ជួយ​កាំភ្លើង​ធំ​រហូត​ដល់​ថ្ងៃ​ Christmas ​ចប់​ឯណោះ”។

    របួស​របស់​ខ្សែ​បម្រើ​រូប​​នេះ​ មិន​សូវ​ជា​ប៉ះ​ពាល់​ខ្លាំង​ដល់​ខាង​ជម្រើស​ជាតិ​អាល្លឺម៉ង់​ប៉ុន្មាន​ទេ ​ព្រោះ​ខាង​ជម្រើស​ជាតិ​មាន​កីឡាករ​ល្អៗ​អាច​ជំនួស​កន្លែង​គេ​បាន​ ប៉ុន្តែ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ក្រុម​លោក​ Arsene Wenger ​ពីព្រោះ​តំបន់​កណ្ដាល​នេះ​មាន​កីឡាករ​របួស​២​នាក់​​ហើយ ​គឺ​ Aaron Ramsey ​និង​ Mikel Arteta ។

    ozil1

    គិត​ទាំង​ Mezut Ozil ​ម្នាក់​ទៀត​ Arsenal ​មាន​កីឡាករ​​របួស​សរុប​៧​នាក់​ហើយ​ក្នុង​ក្រុម​ឈុត​ធំ ដែល​មាន​ដូច​ជា​ David Ospina ​(សាច់​ដុំ​ភ្លៅ), Mikel Arteta (ឆ្អឹង​ស្មង​ជើង), Aaron Ramsey (សរសៃ​ពួរ), Yaya Sanogo (សរសៃ​ពួរ),Mathieu Debuchy (កែង​ជើង), Olivier Giroud (កែង​ជើង) ខណៈ​កីឡាករ​របួស​ផ្សេង​ទៀត​ដូច​ជា Theo Walcott ជា​ដើម អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ozil របួស​ មិន​អាច​​លេង​ឱ្យ​ Arsenal ​និង​អាល្លឺម៉ង់​រហូត​ដល់​ឆ្នាំ​២០១៥ Rating: 5 Reviewed By: Unknown
    Scroll to Top