• ព័ត៌មានថ្មី

    Friday, October 17, 2014

    មាន​ដឹង​ Messi ​ឈ្នះ​ពាន​អ្វី​ខ្លះ​ទេ​រយៈ​ពេល​១០ឆ្នាំ​​មក​នេះ?

    គិត​ចាប់​ពី​​ឈាន​ជើង​ចូល​លេង​ក្នុង​ក្រុម​​ឈុត​ធំ​ Barcelona ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ កំពូល​កីឡាករ​បាល់ទាត់ Lionel Messi ​ បាន​សាង​ស្នាដៃ និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​ ​១០​ឆ្នាំ​មក​នេះ​​ Messi ​ជួយ​ Barcelona ឈ្នះ​ពាន​អ្វី​ខ្លះ ​ហើយ​​ទទួល​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ដែរ? Sabay ​សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖


    ពាន​ធំៗ​ដែល Messi ទទួល​បាន​ប្រចាំ​រដូវ​កាល​នីមួយៗ

    - ពាន​នៅ​ Barcelona

    Messi រួម​ចំណែក​ជួយ​ឲ្យ​ Barcelona ឈ្នះ​ពាន​ La Liga ​៦​ដង, Copa del Rey ​២​ដង​, Spanish Super Cup ​៦​ដង, UEFA Champions League ​៣​ដង, UEFA Super Cup ​២​ដង ​និង​ FIFA Club World Cup ​២​ដង។

    messi2
    Messi កាន់​ពាន Champions League

    -ពាន​រង្វាន់​ផ្ទាល់​ខ្លួន

    ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ទទួល​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន ហើយ​ក៏​បំបែក​កំណត់ត្រា​ក្នុង​ពិភព​បាល់ទាត់​អស់​ជាច្រើន​ផង​ដែរ។ ប៉ុន្តែ​​ពាន​ធំ​បំផុត​ដែល​គេ​ទទួល​បាន ​និង​មិន​អាច​ភ្លេច​បាន​នោះ ​គឺ ពាន​កីឡាករ​ល្អ​បំផុត ឬ FIFA Ballons d’Or ​៤​ដង​ជាប់​ៗ​គ្នា​ពី​២០០៩​ដល់​២០១២​ និង​​ពាន​រង្វាន់​​​ Golden Shoes ​(ស្បែក​ជើង​មាស) សម្រាប់​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​​ប្រចាំ​រដូវ​កាល​នៅ​ទ្វីប​អឺរ៉ុប៣​ ដង។

    messi3
    Messi ឈ្នះ​ពាន Ballon d’Or

    - ពាន​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន

    ទោះ​មិន​អាច​ជួយ​ក្រុម​​ជម្រើស​ជាតិ​​​ឲ្យ​ឈ្នះ​ពាន​ច្រើន​ដូច​នៅ Barca ក្ដី ក៏​​​កីឡាករ​មាន​សញ្ជាតិ​២ អេហ្សង់ទីន​ផង និង​អេស្ប៉ាញ​ផង​​រូប​នេះ ​ធ្លាប់​​ជួយ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​កីឡា​ អូឡាំពិក​ ​ឆ្នាំ​២០០៨ ​​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ ហើយ​ថ្មីៗ​ចុង​ក្រោយ​នេះ Messi ក៏​បាន​នាំ​អាហ្សង់ទីន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ផង​ដែរ។

    messi4
    Messi ឈ្នះ​មេដាយ​មាស​អូឡាំពិក​

    គិត​ត្រឹម​រយៈ​ពេល​១០​ឆ្នាំ​នេះ​ដែរ ​បុរស​សង្ហា​ កម្ពស់ ១,៦៩ម៉ែត្រ​រូប​នេះ ចូល​ប្រកួត​បាន​៤៣៤​ដង ​និង​រក​គ្រាប់​បាល់​បាន​៣៦១​គ្រាប់​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: មាន​ដឹង​ Messi ​ឈ្នះ​ពាន​អ្វី​ខ្លះ​ទេ​រយៈ​ពេល​១០ឆ្នាំ​​មក​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top