• ព័ត៌មានថ្មី

    Thursday, October 16, 2014

    “ខ្ញុំ​មិន​មែន​អមតៈ​ទេ” ជា​សម្ដី​​ Casillas ​ក្រោយ​ពេល​បាត់​បង់​តំណែង​នៅ​ជម្រើស​ជាតិ

    Iker Casillas ​បាន​អះអាង​ថា​ខ្លួន​​មិន​មែន​ជា​មនុស្ស​ដែល​អាច​​លេង​បាន​ល្អ​​ជា​អមតៈ​នោះ ​ទេ​​ ​ហើយ​ក៏​មិន​អន់​ចិត្ត​អី​ដែរ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​បាត់​បង់​តំណែង​អ្នក​ចាំ​ ទី​ដៃ​ទី​មួយ​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ក៏​ដូច​ជា​នៅ​ Real Madrid ​ក៏​ដោយ។


    Casillas នៅ​បម្រុង​ក្នុង​ការ​ប្រកួត​រវាង​អេស្ប៉ាញ និង​លុចហ្សំបួរ

    អ្នក​ចាំ​ទី​ដែល​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី U15 ​​រូប​នេះ ​បាន​និយាយ​ថា៖ “គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ពី​ការ​ ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា រឹងប៉ឹង ហើយ​មាន​មោទនភាព​ណាស់​ក្នុង​ការ​ដែល​បាន​ជួយ​ជាតិ​ឱ្យ​អស់​ពី​សមត្ថភាព។ ជា​ការ​ពិត​ខ្ញុំ​នឹង​នៅ​តែ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ​ខ្ញុំ​ នឹង​ខំ​ប្រឹង​ប្រែង​ប្រជែង​យក​កន្លែង​របស់​ខ្ញុំ​មក​វិញ។ គ្មាន​អ្នកណា​មក​បង្ខិត​បង្ខំ​ខ្ញុំ​បាន​ទេ ពេល​ខ្ញុំ​មាន​សមត្ថភាព​ ខ្ញុំ​នឹង​ជាប់​ជម្រើស​ដំបូង ​ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មាន​ទម្រង់​លេង​អន់​ នោះ​ខ្ញុំ​មិន​អាច​ជាប់​បាន​ទេ”។

    casillas1
    Casillas សម្ដែង​អារម្មណ៍​សោកស្ដាយ​ក្រោយ​ចាប់​បាល់​ស្លូវ៉ាគី​មិន​​បាន

    ចំពោះ​ការ​ជ្រើស​រើស​យក​អ្នក​ណា​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​រវាង​ Casillas ​និង​ De Gea ​នោះ​ លោក​ Vicente del Bosque ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​និយាយ​ដែរ​ថា៖ “ ​អ្នក​ទាំង​ពីរ​យើង​មិន​ទាន់​អាច​ថា​អ្នក​ណា​ជាប់​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ ​បាន​នៅ​ឡើយ​ទេ។ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ និង​ឱ្យ​ឃើញ​ច្បាស់​ថា​ម្នាក់​នោះ​មាន​សមត្ថភាព​ពិត​ប្រាកដ។ អ្នក​ទាំង​ពីរ​អាច​លេង​បាន​ដូច​គ្នា។ពួកគេ​មិន​មាន​សមត្ថភាព​លើស​គ្នា​ ប៉ុន្មាន​ទេ”។

    de-gea
    De Gea ជាប់​ជម្រើស​ដំបូង​ក្នុង​ជំនួប​អេស្ប៉ាញ និង​លុចហ្សំបួរ

    អ្នក​ចាំ​ទី​ក្រុម​ Real Madrid ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​បាន​១៥៨​ដង​មក​ហើយ​ គិត​ចាប់​ពី​ឆ្នាំ​២០០០​មក​ ស្រប​ពេល​ David de Gea ​ដែល​ទើប​តែ​មាន​វ័យ​២៣​ឆ្នាំ​វិញ​ទើប​តែ​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​អេស្ប៉ាញ ​នៅ​ឆ្នាំ​២០១៤​នេះ​ទេ ​ហើយ​ចូល​លេង​ទើប​តែ​បាន​៣​ដង​ប៉ុណ្ណោះ។ អ្នក​ចាំ​ទី​ដែល​លេង​ឱ្យ​តែ​មួយ​ក្លិប​ ពោល​គឺ​ Real Madrid ​រូប​នេះ​ធ្លាប់​បាន​ជួយ​អេស្ប៉ាញ​ឈ្នះ​ពាន​ធំ​៣​ដែរ​គឺ FIFA World Cup 2010 ​និង​ UEFA European Championship (Euro) ​២​ដង​ ឆ្នាំ​២០០៨ ​និង​២០១២៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: “ខ្ញុំ​មិន​មែន​អមតៈ​ទេ” ជា​សម្ដី​​ Casillas ​ក្រោយ​ពេល​បាត់​បង់​តំណែង​នៅ​ជម្រើស​ជាតិ Rating: 5 Reviewed By: Unknown
    Scroll to Top