• ព័ត៌មានថ្មី

    Thursday, October 9, 2014

    ​កំពូល​ជើង​ឯក​អាស៊ាន​៣​ល្បី​ទៀត​ហើយ

    ពិត​ជា​កក្រើក​ និង​រញ្ជួយ​សង្វៀន​ស្តាត​ចាស់​ទៀត​ហើយ​ចំពោះ​​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ​ក្បាច់​គុន​បុរាណ​ខ្មែរ​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​ ២០១៤​ របស់​បណ្ដាញ​ស្ថានីយ​​ទូរទស្សន៍​កម្ពុជា​ CTN គឺ​កំពូល​ជើង​ឯក​អាស៊ាន​៣។

    ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ ចាំ​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​របស់​ថៃ​ចំនួន​បី​រូប​ និង​អ្នក​លេង​ឆ្លង​ដែន​របស់​ឡាវ​ចំនួន​បី​រូប។ ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា​ ហុន​ ឈុនហេង​ ត្រូវ​តតាំង​នឹង​ ខៀវ​ មរកត​ កីឡាករ​ថៃ​ រីឯ​ជើង​ខ្លាំង​រលក​ក្រោយ​ ឡៅ​ ចន្ទ្រា​ ត្រូវ​ប្រយុទ្ធ​នឹង​ ឌិន​ អ៊ីសាន​ កីឡាករ​ថៃ​ដូចគ្នា។ នាគ​ខ្មៅ​ ឃឹម​ ឌីម៉ា​ ត្រូវ​ជួប​កីឡាករ​ឡាវ​ អូរ៉ូណូ។ ម្ចាស់​ខ្សែក្រវាត់​ ISKA ពិភព​លោក​ វ៉ន​ វីវ៉ា​ ត្រូវ​ជួប​ជើង​ខ្លាំង​របស់​ឡាវ​  រ៉ាឆាន់។ ដោយ​ឡែក​ ឈាន​ ហុង​ និង​ផាន់​ គ្រាន់​ ត្រូវ​ប៉ះ​កីឡាករ​ថៃ​ និង​កីឡាករ​ឡាវ។
     


    ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​សង្វៀន​ស្តាត​ចាស់​ចាប់​ពី​ម៉ោង​៦​ល្ងាច​តទៅ​ ហើយ​សំបុត្រ​ចូល​ទស្សនា​នឹង​មាន​លក់​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN និង​សង្វៀន​ស្តាត​ចាស់​នៅ​ថ្ងៃ​ប្រកួត​តែ​ម្ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ​កំពូល​ជើង​ឯក​អាស៊ាន​៣​ល្បី​ទៀត​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top