• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Real ​ចង់​យក​ De Gea ​ជំនួស Casillas ​តែ​​ Man Utd ​ចង់​ទុក

    Real Madrid ​កំពុង​លៃលក​យក​ David de Gea ​ពី​ Manchester United ​ទៅ​ជំនួស​កន្លែង​ Iker Casillas ​​ប៉ុន្តែ​​​បិសាច​ក្រហម​​ចង់​ទុក​អ្នក​ចាំ​ទី​រូប​នេះ​នៅ​បន្ត​ទៀត​ជាមួយ​ កុង​ត្រា​ថ្មី។



    ដំណឹង​ថា​ De Gea ​នឹង​ទៅ​អេស្ប៉ាញ​វិញ​នេះ​កាន់​តែ​លេចឮ​ខ្លាំង​ឡើង​ហើយ ខណៈ​ពេល​ដែល​អ្នក​ចាំ​ទី​វ័យ​២៣​ឆ្នាំ​នេះ​នឹង​អាច​ទៅ​ជំនួស​កន្លែង​ Casillas ​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​មួយ​វិញ​ទៀត​ប្រហែល​ជា​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ Real Madrid ​ថែម​ទៀត​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Louis van Gaal ​ក៏​កំពុង​ពិភាក្សា​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ម្ចាស់​ពាន​រង្វាន់​ Players’ Player of the Year ប្រចាំ​រដូវ​កាល​ ២០១៣-២០១៤ របស់ Man Utd រូប​នេះ​ដែរ ដែល​កុងត្រា​ថ្មី​នេះ​អាច​នឹង​មាន​រយៈ​ពេល​យូ។ ទន្ទឹម​នឹង​មាន​ក្លិប​ចង់​បាន​អ្នក​ចាំ​ទី​ដែល​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​ តាំង​ពី​ U15 ​មក​នេះ​ ​ក្រុម​បិសាច​ក្រហម​ក៏​មាន​គម្រោង​ចង់​ទិញ​អ្នក​ចាំ​ទី​បន្ថែម​ទៀត​ដែរ​នៅ​ ខែ​មករា​ខាង​មុខ​នេះ​ដើម្បី​ជៀស​វាង​ការ​បាត់​បង់​ De Gea ​គ្មាន​អ្នក​ជំនួស។

    អតីត​យុវជន​របស់​ Atletico Madrid ​ខាង​លើ​នេះ​ចូល​លេង​នៅ​ទឹក​ដី​ Old Trafford ​កាល​ពី​ឆ្នាំ​២០១១ ​ដែល​ផ្ទេរ​ពី​ Atletico Madrid ​ក្នុង​តម្លៃ​ខ្លួន​១៧,៨​លាន​ផោន ​(ជាង​២៨​លាន​ដុល្លារ​អាមេរិក)​ ហើយ​កុងត្រា​ចាស់​របស់​គេ​នឹង​ត្រូវ​ផុត​នៅ​ឆ្នាំ​២០១៦​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ​ចង់​យក​ De Gea ​ជំនួស Casillas ​តែ​​ Man Utd ​ចង់​ទុក Rating: 5 Reviewed By: Unknown
    Scroll to Top