• ព័ត៌មានថ្មី

    Tuesday, October 14, 2014

    Man Utd​ ​នឹង​​លក់ Chicharito ​ពេល​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ Real

    កីឡាករ​ម៉ិកស៊ីកូ Javier Hernandez ដែល​គេ​ចំណាំ​ហៅ​ថា Chicharito ​នឹង​មិន​វិល​ត្រលប់​មក​កាន់​ Manchester United នោះ​ទេ នៅ​ពេល​ចប់​កុងត្រា​ខ្ចី​ជើង​នៅ Real Madrid រដូវ​កាល​នេះ ខណៈ​គេហទំព័រ Daily Express ក៏​បាន​បញ្ជាក់​ថា​បិសាច​ក្រហម​នឹង​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ។​


    Hernandez ស៊ុត​បញ្ចូល​ទី​ឲ្យ Real នា​ពេល​កន្លង​មក

    ការ​លក់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​កើត​ឡើង​យ៉ាង​ប្រាកដ​ ដោយ​សារ​អ្នក​ចាត់ការ​ Louis van Gaal ក៏​ត្រៀម​នឹង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Radamel Falcao ​ពី Monaco ជា​អចិន្ត្រៃយ៍​ផង​ដែរ ក្រោយ​ចប់​កិច្ច​សន្យា​ខ្ចី​ជើង។ ការ​លក់ Hernandez គឺ​ដើម្បី​បាន​ប្រាក់​ខ្លះ យក​​កាត់​បន្ថយ​លើ​ការ​​ចំណាយ​ទិញ Falcao នោះ​ឯង។

    ម្យ៉ាង​វិញ​ទៀត ការ​បង្ហាញ​ខ្លួន​នៅ Real Madrid ក៏​ល្អ​ណាស់​ដែរ​សម្រាប់ Hernandez ពោល​គឺ​អាច​ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​ក្នុង​៣ប្រកួត​នៅ​ La Liga។ ប្រសិន​បើ​ទម្រង់​លេង​របស់​គេ​នៅ​តែ​ល្អ នោះ​គ្មាន​ហេតុផល​អ្វី​ដែល​ក្លិប​យក្ស​អេស្ប៉ាញ ម្ចាស់​​ជើង​ឯក​ Champions League មួយ​នេះ មិន​ទិញ​នោះ​ទេ។​​

    ក្រៅ​ពី Real នៅ​មាន​ក្លឹប​មួយ​ចំនួន​ទៀត​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ Chicharito ផង​ដែរ ដូច​ជា Spurs, AS Roma, និង​Bayern Munich​ ជាដើម។

    Javier Hernandez​ បាន​ផ្ទេរ​ពី​ក្លិប Guadalajara របស់​ម៉ិកស៊ីកូ មក​កាន់​បិសាច​ក្រហម កាល​ពី​ឆ្នាំ​២០១០។ រយៈ​ពេល​ពេញ​៣រដូវ​កាល​​នៅ Old Trafford ខ្សែ​ប្រយុទ្ធ​​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៥៩គ្រាប់ ក្នុង​១៥៤ប្រកួត មុន​​ត្រូវ​ Real ខ្ចី​ជើង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​ដើម​រដូ​ វកាល​កន្លង​ទៅ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd​ ​នឹង​​លក់ Chicharito ​ពេល​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ Real Rating: 5 Reviewed By: Unknown
    Scroll to Top