• ព័ត៌មានថ្មី

    Tuesday, October 7, 2014

    Monaco នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន Rooney

    ទោះ​បី​បន្ត​កុង​ត្រា​ថ្មី​នៅ​ Old Traford​ ទៅ​ហើយ​ក្ដី ក៏​ Wayne Rooney​ នៅ​តែ​ជា​គោលដៅ​ចង់​បាន​​របស់​ក្លឹប​​ Monaco​ ដដែល។​

    លោក ​Vadim Vasilyev ​អនុប្រធាន​ក្លឹប​​បារាំង​មួយ​នេះ​​ និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យ៉ាង​ជិតស្និទ្ធ​របស់​ម្ចាស់​ក្លឹប​​ មហាសេដ្ឋី​រុស្ស៊ី​ Dmitry Rybolovlev បាន​​ឲ្យ​ដឹង​ថា​ Monaco នៅ​តែ​មាន​ក្ដី​សង្ឃឹម​​ក្នុង​ការ​ទិញ Rooney​។ “មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ​ ពួក​យើង​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​កំពូល​កីឡាករ​នៅ​ក្នុង ​Premier League មួយ​នេះ ​​ប៉ុន្តែ​ឱកាស​មិន​បាន​ហុច​ឲ្យ​យើង។ ​ថ្ងៃ​ណា​​មួយ​ ឱកាស​នឹង​កើត​ឡើង ហើយ​យើង​នឹង​ចាប់​យក​ឲ្យ​បាន”។



    Monaco ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្យាយាម​ចុះ​កុងត្រា​ ​Rooney​ តាំង​តែ​ពី​រដូវ​ដោះដូរ​កីឡាករ​កាល​ពី​ឆ្នាំ​មុន​មក​​ម្ល៉េះ​ ​ពោល​គឺ​មុន​ពេល​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បន្ត​កុងត្រា​រយៈ​ពេល​វែង​នៅ ​Old Traford​ កាល​ពី​ខែ​កុម្ភៈ​ទៅ​ទៀត (ដល់​២០១៩)។

    មក​ទល់​បច្ចុប្បន្ន​​ មហិច្ឆតា​របស់ ​Monaco​ ដែល​ចង់​ក្លាយ​ជា​ក្លឹប​ដែល​ខ្លាំង​​បំផុត​មួយ​នៅ​អឺរ៉ុប​ ហាក់​ដូច​ជា​ថមថយ​ទៅ​វិញ ក្រោយ​​ខ្សែ​ប្រយុទ្ធ​សំខាន់ Radamel ​Falcao ត្រូវ​ ​Man Utd​ ខ្ចី​ជើង ខណៈ​តារា​វ័យ​ក្មេង​លេច​ធ្លោ​នៅ World Cup សញ្ជាតិ​កូឡុំប៊ី ​James Rodriguez ​ប្ដូរ​ទៅ​ Real Madrid៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Monaco នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន Rooney Rating: 5 Reviewed By: Unknown
    Scroll to Top